De Bruyne ហោះ​មក Man City វិញ​​មិន​បាន​ជួយ​ជម្រើស​ជាតិ បែលហ្សិក​ទៀត​ទេ​

  • 2020-10-13 08:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Kevin De Bruyne ​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​​ចុះ​ផ្សាយ​ថា ​រូប​គេ​បាន​ធ្វើ​ដំណើរ​មក​កាន់​ក្លឹប​ Manchester City ​វិញ​ហើយ​ ​មិន​អាច​នៅ​ជួយ​ជម្រើស​ជាតិ​ ​បែលហ្សិក ​​រហូត​ដល់​ចប់​ភារកិច្ច​វគ្គ​​សន្សំ​ពិន្ទុ​ក្នុង​ពូល នៃ​ពាន​ ​Nations League បាន​ទៀត​ទេ​។

Kevin កំពុង​ជិះ​កង់លំហែ ក្រោយ​ពេល​លេង​៦ប្រកួត​ជាប់ៗគ្នា
​​​​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ​បាន​ប្តូរ​ចេញ​ត្រឹម​នាទី ៧៣ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​គ្រា​ដែល បែលហ្សិក ត្រូវ​បាន អង់គ្លេស​ ​នាំ​មុខ ២-១ តាំង​ពី​នាទី ៦៥ ​ម្ល៉េះ។ ​កីឡាករ​ដែល​លេង​ក្នុង​តំណែង​ជា​ ​ខ្សែ​បម្រើ​ល្អ​បំផុត​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​ មិន​​​រង​របួស​អ្វី​ទេ [ប្រភព​រំលេច​ថា​ គ្រូ​បង្វឹក​បារម្ភ​រឿង​លេងច្រើនប្រកួត​ជាប់​គ្នា​ពេក អាច​នឹង​របួស​]។

​បែលហ្សិក ​ដែល​ជា ​ក្រុម​បាល់ទាត់​ជម្រើសជាតិ លេខ​១​ ពិភពលោក ​ក្រោយ​ប្រកួត​ចាញ់​ អង់គ្លេស ។ ពួក​គេ​នៅ​ឈរ​លេខ ២ មាន ៦ពិន្ទុ(ឈ្នះ២ចាញ់១)​ ក្នុង​លីគ A នៃ​ពូល ២ ពាន Nations League ។ ប្រកួត​បន្ទាប់​របស់ បែលហ្សិក នឹង​ត្រូវ​ជួប អ៊ីស្លង់ នៅ​យប់​ថ្ងៃ​​​ពុធ​ទី ១៤ ​តុលា៕

ប្រភព៖ Besoccer ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;