Fan Bingbing ស្អាតឥតទាស់ពេលត្រលប់មកអង្គុយកៅអីជួរមុខ លើកទី១ ក្រោយរឿងអាស្រូវ
- 2020-10-14 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ស្អាតឥតទាស់ពេលត្រលប់មកអង្គុយកៅអីជួរមុខ លើកទី១ ក្រោយរឿងអាស្រូវ
ចន្លោះមិនឃើញ
នៅពេលរយៈពេលកំណត់ ហាមមិនឲ្យប្រឡូកសិល្បៈរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing ជិតផុតកំណត់នោះ ស្រីស្អាតរូបនេះចាប់ផ្ដើមមានសកម្មភាពច្រើនក្នុងសិល្បៈឡើងវិញ។
មុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែងស្រីជួរមុខចិន Fan Bingbing បានមានវត្តមាននៅកៅអីជួរមុខក្នុងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់របស់ប្រេន Zhang Shuai។ នេះគឺជាលើកទី ១ហើយ ដែលស្រីស្អាតវ័យ ៣៩ឆ្នាំ អង្គុយកៅអីជួរមុខឡើងវិញ ក្រោយផ្ទុះរឿងអាស្រូវគេចពន្ធ ១៣០លានដុល្លារកាលពីឆ្នាំ ២០១៨។
មានវត្តមាននៅទីនេះ រាល់សកម្មភាពរបស់តារាកើតឆ្នាំ ១៩៨១ ត្រូវបានគេចាប់អារម្មណ៍ជាពិសេស ដោយគ្រប់កាយវិការរបស់នាង ត្រូវបានបណ្ដាញព័ត៌មានផ្ដិតបានទាំងអស់។ ជាមួយនឹងឈុតសម្លៀកបំពាក់ និងមួកពណ៌ តួរឿង មហិច្ឆិតាអ៊ូម៉ីនាង ហាក់ធ្វើឲ្យតារានៅជុំវិញខ្លួនចាញ់ប្រៀបទាំងអស់។
ទន្ទឹមនឹងការត្រលប់មកវិញនៅក្នុងស្រុក ភាពយន្តហូលីវូដថ្មីរបស់ Bingbing រឿង 355 ក៏នឹងត្រូវបានដាក់បញ្ចាំងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខាងមុខផងដែរ។ រីឯរយៈពេលកំណត់ដែលហាមនាងមិនឲ្យប្រឡូកសិល្បៈព្រោះគេចពន្ធនោះ នឹងអស់សុពលភាពនៅចុងឆ្នាំនេះ ពោលគឺរយៈពេល២ឆ្នាំ៕