អាជ្ញាធរឡាវ ប្រកាសបើកទ្វារទំនប់ទឹក ដោយហូរធ្លាក់ចុះតាមខេត្តស្ទឹងត្រែង

  • 2020-10-14 01:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តអត្តពឺ ប្រទេសឡាវ បាន​ជូនដំណឹង​មករដ្ឋបាលខេត្តស្ទឹងត្រែង តាមរយៈលិខិតមួយចុះថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២០ ថា ខេត្តអត្តពឺ បាន​រងគ្រោះពីព្យុះលីនហ្វា បង្កឱ្យភ្លៀងធ្លាក់ច្រើន និង​ធ្វើឱ្យ​កម្រិតកម្ពស់ទឹកនៅទន្លេនានាកើនឡើង ជាពិសេស​ទឹកទន្លេសេកុង ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

រូបថត៖ រដ្ឋបាលខេត្តស្ទឹងត្រែង
អាជ្ញាធរឡាវបន្តថា ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្តាល​របស់វៀតណាម នឹងបើកទឹកចេញពីអាងស្តុកទឹកវារី។ ដូច្នេះ ទឹកដែល​បង្ហូរ​ចេញពីអាងស្តុកទឹកវារី ព្រមជាមួយ​ជំនន់​ទឹកភ្លៀង នឹង​ហូរចុះ​ទៅខេត្ត​ស្ទឹងត្រែងតាម​ទន្លេសេកុង។

ជាមួយគ្នានេះ ភាគីឡាវ​បាន​អំពាវនាវដល់អាជ្ញាធរខេត្តស្ទឹងត្រែង ចាត់វិធានការ ត្រៀម និងបង្ការ ចំពោះគ្រោះធម្មជាតិនេះ៕

អត្ថបទថ្មី
;