សម្ដេច ហ៊ុន សែន បង្ហាញឈ្មោះឧកញ៉ាដែលបរិច្ចាគថវិកា ជួយជនរងគ្រោះជំនន់ទឹកភ្លៀង
- 2020-10-14 01:44:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន បង្ហាញឈ្មោះឧកញ៉ាដែលបរិច្ចាគថវិកា ជួយជនរងគ្រោះជំនន់ទឹកភ្លៀង
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីចំនួនថវិការសប្បុរសជនដែលបានចូលរួម។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សម្ដេច ហ៊ុន សែន បានសរសេររៀរាប់ថា «ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស។ សម្ដេចបានមានប្រសាសន៍ថា គិតត្រឹមម៉ោង៩:៣០យប់ថ្ងៃ១៣តុលា២០២០ នេះថវិកាទទួលបាន ៣ ១៣៥ ០០០ ដុល្លារដែលក្នុងនោះ៖
១.លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ។
ម៉ៅ ចំណាន ២០ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា ថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា ង៉ូវ ម៉ុក និង លោក ឧកញ៉ា ង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា ថោង សារ៉ាត និង លោកជំទាវ ធីតា ១០មុឺនដុល្លារ។ ៧.ឧកញ៉ា ហុង ពីវ ៥០មុឺនដុល្លារ។
៨.អ្នកឧកញ៉ា ចេន សុី ៥០មុឺនដុល្លារ។
៩.ឧកញ៉ា ឃុន សៀ ១០មុឺនដុល្លារ។
១០.ឧកញ៉ា លី ហួរ ១០មុឺនដុល្លារ។
១១. ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ។
១២. ក្រុមហ៊ុនស្រាបៀ Ganzberg ៣០ម៉ឺនដុល្លារ។
១៣.ឧកញ៉ា សៀ ឬទ្ធី ១០ម៉ឺនដុល្លារ។
១៤. ឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ ១០ម៉ឺនដុល្លារ។
១៥.ឧកញ៉ា ពុង ឃាវសែ ២០ម៉ឺនដុល្លារ។
១៦. ក្រុមហ៊ុន 7NG ១ម៉ឺនដុល្លារ
១៧.ឧកញ៉ា អ៊ុល ចំណាន និងភរិយា ២ម៉ឺនដុល្លារ។
១៨ ឧកញ៉ា អឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។
សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕