BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីឲ្យ K-Pop ក្លាយជាក្រុមនារីដំបូងក្ដាប់លេខ១លើ Billboard

  • 2020-10-14 02:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ទោះ​បីបង្ហាញ​មុខ​ជា​រឿយៗ​លើ​តារាង​ Billboard ប៉ុន្តែ​លើក​នេះ​ BLACKPINK អាច​ធ្វើ​បាន​យ៉ាង​ល្អ​ ជាមួយ​នឹង​អាល់ប៊ុម​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «THE ALBUM» ដែល​ជោគជ័យ​នេះ​បាន​ចារ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម ជាពិសេស​ប្រចាំ K-POP ទាំង​មូល។

កាលពី​សប្ដាហ៍​មុន​ BLACKPINK បាន​ឈរ​នៅ​លេខ ៦៥ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើលក្រុម​ស្រាប់​តែ​អាច​ឡើង​ខ្ពស់​បំផុត​ដល់​លេខ ១ លើតារាង Artist 100 របស់ Billboard បង្ក​ពេល​វេលា​អស្ចារ្យ​បំផុត។

ទម្រាំ​បាន​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​នេះមិន​មែន​ជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​តារា​ និង​អាល់ប៊ុម​ល្បីៗ​មិន​តិចដែល​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ហ្មត់ចត់​ ផ្អែក​លើ​ចំនួន​លក់​អាល់ប៊ុម Radio Airplay, ការ​ Stream និងការ​បង្ហាញ​មុខ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ BLACKPINK អាច​ធ្វើ​បាន​ដូចពេល​នេះ​ ពិត​ជា​ក្លាយ​ជា​រឿង​ដ៏​ពិសេស។

ការហក់ឡើង​ដល់​លេខ ១​នេះ​ អាច​ធ្វើ​ឲ្យ​ BLACKPINK ក្លាយ​ជា​ក្រុម​នារី​ K-Pop ដំបូង​បង្អស់​ប្រចាំ​វិស័យ​នេះ និង​ក្លាយ​ជា​ក្រុម​កូរ៉េ​មួយ​ទៀត​ដែល​អាច​ទទួល​ជ័យ​ជម្នះ​នេះ​ ក្រៅពី​ BTS និង​ SuperM។

រហូត​ដល់​សប្ដាហ៍​ថ្មី​នេះ​ ក្រុម​ជាប់​លេខ ២​លើតារាង​ Billboard 200៕

ប្រភព៖ Koreaboo

;