គ្រោះទឹកជំនន់​ទាំង១០ ដែលសម្លាប់មនុស្សច្រើនបំផុតក្នុងពិភពលោក

  • 2020-10-14 02:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិភពលោកតែងតែកើតមាន​គ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំ ពិសេសគឺគ្រោះទឹកជំនន់។ ក្នុងនោះចិន ជាប្រទេសដែលបានទទួលរងគ្រោះថ្នាក់ខ្លាំងបំផុត មានមនុស្សស្លាប់ច្រើន ដោយសារគ្រោះធម្មជាតិនេះ ក្នុងប្រវត្តិសាស្រ្តពិភពលោក បន្ទាប់មកគឺប្រទេសហូរឡង់។ សូមមើលខាងក្រោម៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

១. ទឹកជំនន់នៅចិន ក្នុងឆ្នាំ​១៩៣១

នាខែកក្កដា ឆ្នាំ​១៩៣១ ទន្លេធំ៣ ក្នុងប្រទេសចិន គឺទន្លយ៉ង់សេ, ទន្លេលឿង និងទន្លេហ៊ូអៃ មានទឹកកើនឡើង​លើសកម្រិតដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលពីពីខ្យល់ព្យុះស៊ីក្លូន បាន​ធ្វើឱ្យទឹកជន់លិចដ៏សម្បើម សម្លាប់មនុស្សពី ១លាន ទៅ ៤លាននាក់។

២. ទន្លេលឿង នៅប្រទេសចិន ឆ្នាំ១៨៨៧

ទឹកទន្លេលឿង បានកើនឡើង​ខ្ពស់នាខែកញ្ញា ឆ្នាំ​១៨៨៧ បណ្តាល​ឱ្យជន់លិចនិងសម្លាប់មនុស្សពី ៩០ម៉ឺននាក់ ដល់ ២លាននាក់។ ចំណែកមនុស្សប្រហែល ២លាននាក់ គ្មាន​ទីជម្រក។

៣. ទន្លេលឿង នៅប្រទេសចិន ឆ្នាំ​១៩៣៨

ទឹកជំនន់លើកនេះ ពុំមែនកើតឡើង​ដោយគ្រោះធម្មជាតិទេ ប៉ុន្តែជាការបង្កើតឡើងដោយ​កងទ័ពជាតិនិយមចិន ក្នុងអំឡុងសង្គ្រាមជាមួយជប៉ុន។ ទឹកជំនន់នេះ បាន​សម្លាប់មនុស្ស​ប្រហែល​ ៨០ម៉ឺននាក់។

៤. បាក់ទំនប់ នៅចិន ឆ្នាំ១៩៧៥

ទំនប់ Banqiao នៅទន្លេ Ru បានបាក់នៅខែសីហា ឆ្នាំ​១៩៧៥ ដោយ​ព្យុះ Nina។ ការបាក់ទំនប់ទឹកនេះ បាន​បង្ក​ជាទឹកជំនន់ដោយសម្លាប់មនុស្សជាង ៨ម៉ឺន ៦ពាន់នាក់។ ចំណែក ១៤ម៉ឺន ៥ពាន់នាក់ផ្សេងទៀត បានស្លាប់​ដោយសារអត់ឃ្លាន និងជំងឺ។

៥. ទន្លេយ៉ង់សេ នៅចិន ឆ្នាំ១៩៣៥

ទឹកជំនន់ទន្លេយ៉ង់សេ ក្នុងឆ្នាំ​១៩៣៥ បាន​សម្លាប់មនុស្ស​ជាង ១៤ម៉ឺន ៥ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានទីជម្រក។

៦. ទឹកជំនន់ នៅហូរឡង់ ឆ្នាំ១៥៣០

ទឹក​ជំនន់នេះ ត្រូវបាន​ដាក់ឈ្មោះថា «St. Felix»។ វាបានបង្កការជន់លិចក្រុងភូមិជាច្រើន នាខែវិច្ឆិកា ឆ្នាំ១៥៣០ ក្នុងនោះមនុស្សជាង ១២ម៉ឺននាក់ ត្រូវបានស្លាប់ ហើយបើគិតពីទ្រព្យសម្បត្តិវិញ មានតម្លៃជាង ១០០លានអឺរ៉ូ ត្រូវបានបំផ្លាញ។

៧. ទឹកជំនន់នៅវៀតណាមខាងជើង ឆ្នាំ​១៩៧១

ទឹកជំនន់ទន្លេ Red River Delta បានកើតឡើង​ក្នុងអំឡុងសង្គ្រាមវៀតណាម ឆ្នាំ​១៩៧១ ដែលទាក់ទាញ​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។ មនុស្សជាង ១០ម៉ឺននាក់បានស្លាប់ ភាគច្រើន​ជាអ្នករស់នៅក្រុងហាណូយ។ វៀតណាម​ប្រើពេលជាច្រើនឆ្នាំ ទម្រាំស្រោចស្រង់ឡើងវិញបាន។

៨. ទឹកជំនន់នៅចិន ឆ្នាំ​១៩១១

ទឹកជំនន់នៅ Jiangsu-Anhui បានកើតឡើងស្របគ្នា​ជាមួយ​ទឹកជំនន់​ទន្លេយ៉ង់សេ និង​ទន្លេហូអៃ បណ្តាល​ឱ្យមនុស្សស្លាប់ជាង ១០ម៉ឺននាក់ និងជាង ៣៧ម៉ឺននាក់ គ្មានទីជម្រក។

៩. ទឹកជំនន់ នៅហូរឡង់ឆ្នាំ ១២៨៧

ទឹក​ជំនន់នេះ ត្រូវបានដាក់ឈ្មោះថា St. Lucia ដែលបណ្តាលមកពីខ្យល់ព្យុះ ក្នុងខែធ្នូ ឆ្នាំ​១២៨៧ បានសម្លាប់មនុស្សពី ៥ ទៅ ៨ម៉ឺននាក់ នៅប្រទេសហូរឡង់ និងភាគខាងជើង​អាល្លឺម៉ង់។ គ្រោះធម្មជាតិនេះ បានបំផ្លាញភូមិទាំងអស់ ដែលស្ថិតនៅចន្លោះសមុទ្រ និង​ក្រុងអាមស្ទើដាម។

១០. ទឹក​ជំនន់​ នៅហូរឡង់​ឆ្នាំ​១២១២

ទឹកជំនន់សមុទ្រខាងជើង (North Sea Flood) បានកើតឡើង​នៅខែធ្នូ ឆ្នាំ១២១២ ទម្រាំតែបញ្ចប់​គឺមានរយៈពេល​ជាង ៦ខែ​ឯណោះ។ មនុស្ស​ប្រហែល ៦ម៉ឺននាក់​បាន​ស្លាប់ដោយ​គ្រោះធម្មជាតិ​នេះ និង​រាប់ម៉ឺននាក់​បានចាកចេញពី​ទីលំនៅ។ ហូរឡង់ប្រើពេលជាង ២ឆ្នាំ ទើបស្រោចស្រង់វិញបាន៕

ប្រភព៖ valuewalk

អត្ថបទថ្មី
;