វីដេអូ៖ ទស្សនាសព្វាវុធទំនើបដ្រូន និងមីស៊ីល ដែលអាមេរិក ទើបតែសម្រេចចិត្តលក់ឱ្យតៃវ៉ាន់
- 2020-10-14 04:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ ទស្សនាសព្វាវុធទំនើបដ្រូន និងមីស៊ីល ដែលអាមេរិក ទើបតែសម្រេចចិត្តលក់ឱ្យតៃវ៉ាន់
ចន្លោះមិនឃើញ
រដ្ឋបាលដូណាល់ ត្រាំ បានសម្រេចចិត្តលក់ដ្រូន MQ-9 និងប្រព័ន្ធមីស៊ីល Harpoon ឱ្យតៃវ៉ាន់។ ការឱ្យដឹងនេះ ធ្វើឡើងដោយមន្រ្តីរដ្ឋាភិបាលអាមេរិក ផ្ញើទៅកាន់សភា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ការសម្រេចនេះ គឺជាការលក់ដ្រូន MQ-9 លើកដំបូងទៅឱ្យបរទេសចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ខណៈដែលអាមេរិក មានបំណងបង្កើនការលក់ដ្រូននៅជុំវិញពិភពលោក។ ចំណែកមីស៊ីល Harpoon ត្រូវបានរំពឹងថាអាមេរិក នឹងលក់ ១០០គ្រាប់ឱ្យតៃវ៉ាន់ក្នុងតម្លៃប្រហែល ២ពាន់លានដុល្លារ។
គួរដឹងបើគិតទាំងសព្វាវុធ ២ប្រភេទខាងលើ គឺអាមេរិកបានសម្រេចលក់សព្វាវុធ ៥ប្រភេទហើយទៅឱ្យតៃវ៉ាន់ ក្នុងរយៈពេលចុងក្រោយនេះ។ សព្វាវុធ ៣ប្រភេទទៀតនោះគឺ ប្រព័ន្ធរ៉ុកកែត HIMARS, មីស៊ីល SLAM-ER និងឧបករណ៍សេនស័រ (sensor pods) ដែលសម្រាប់បំពាល់នៅលើយន្តហោះចម្បាំង។ សរុបទាំងសព្វាវុធ ៥ប្រភេទនេះ គឺមានតម្លៃសរុបប្រហែល ៥ពាន់លានដុល្លារ៕
សូមទស្សនាវីដេអូបង្ហាញពីសមត្ថភាពរបស់ដ្រូន MQ-9 និងមីស៊ីល Harpoon នៅខាងក្រោមនេះ៖