ផ្លូវរត់យន្តហោះ តម្លៃជិត ៦០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងដំណើរការចុងឆ្នាំនេះ

  • 2020-10-14 07:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវរត់យន្តហោះ(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ខាងមុខនេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សូត្រ​មន្តប្រោះ​ព្រំ បញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) ដែល​មាន​ការ​ចូល​រួម​បពី​លោក​នាយ​ឧត្តម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាស​ចរណ៍​សុីវិល​ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃ​ទី ១៣ ខែតុលា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

គម្រោង​ធ្វើ​ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតប ទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយ​មាន​គោល​បំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫ​យន្​តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ។

គួរកត់សម្គាល់ថាក្នុងរយៈពេល ៥ឆ្នាំចុង ក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ។

ដើម្បីប្រើប្រាស់សក្តានុពល​ដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង​ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្ត ហោះឡើងចុះ (airstrip) បច្ចុប្បន្ន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;