អភិបាលខេត្ត​កំពង់ស្ពឺ ប្រាប់ឱ្យប្រជាជន​រើ​អីវ៉ាន់ជាបន្ទាន់ ខណៈក្រុងច្បារមនទាំងមូល នឹង​ត្រូវទឹកជន់លិច

  • 2020-10-14 08:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្ត​កំពង់ស្ពឺ លោក វុី សំណាង បាន​ប្រកាស​ឱ្យដឹងថា នៅម៉ោង ៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់​នឹងកើតមាន​នៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកអភិបាលខេត្តបានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ដែលមានភូមិពាក់ព័ន្ធ​ទាំងអស់​ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់​លើទីទួល​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។

ការជូនដំណឹងខាងលើនេះ ខណៈ​ដែល​កម្រិតកម្ពស់ទឹកនៃនៃទំនប់ទឹកពាមឃ្លែ និង​ទ្វារទឹករលាំងជ្រៃ ឡើងខ្ពស់​ដល់កម្រិតប្រកាសអាសន្ន៕

​ប្រភព៖ ទទក

អត្ថបទថ្មី
;