កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៧ដល់ ១៩ ដោយសាសម្ពាធព្យុះ «សូដែល»

  • 2020-10-15 05:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៥តុលានេះ បន្ទាប់បីតាមដានស្ថានភាពអាកាសធាតុនៅកម្ពុជាបន្តបន្ទាប់ ឃើញថាសម្ពាធទាបសកម្មមួយ(Active Low) កំពុងស្ថិតនៅលើភាគកណ្ដាលប្រទេសហ្វីលីពីន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

តាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី ១៧ ឈ្មោះ សូដែល (SAUDEL) ដោយនឹងធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ១៧ តុលា ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ តុលា ២០២០ នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ជាប់ជួរភ្នំដងរែក នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងតំបន់មាត់សមុទ្រ នឹងមានខ្យល់បោកបក់ខ្លាំ រួមជាមួយរលកសមុទ្រឃ្ពស់ៗ។ ជាមួយគ្នានេះ ក្រសួងក៏បានក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងផងដែរ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;