រុស្សី បន្តគាំទ្រជំនួយវិស័យវិទ្យាសាស្រ្ត និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា

  • 2020-10-16 02:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ជួបពិភាក្សាការងារ ​ជា​មួយ​លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា បានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត ដើម្បីសន្តិភាព និងការបណ្តុះបណ្តាលធន​ធាន​មនុស្សសិក្សានៅប្រទេសរុស្សីលើផ្នែវិទ្យាសាស្រ្តផងដរ។ ជំនួននេះ ធ្វើ​ឡើង​កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជាបានបញ្ជាក់ថាដែរថាកម្ពុជាមានការអភិវឌ្ឍដ៏ឆាប់រហ័ស និងបានពង្រឹង និងពង្រីកទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ជាលំដាប់។

លោក សាយ សំអាល់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី។ លោកបានបញ្ជាក់ថាកន្លងមកប្រទេសរុស្សី បានជួយដល់ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅពេលកម្ពុជា ទើតែរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-រុស្សី លើការអភិវឌ្ឍនៃបច្ចេកវិទ្យា និងការបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្រ្ត ឱ្យបានច្រើនថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសកាន់តែមានការរីកចម្រើន៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;