ស្ថានភាព​ទឹក​តាមដងស្ទឹងព្រែកត្នោត នៅព្រឹកនេះ

  • 2020-10-16 02:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និងឧតុនិយម បាន​បង្ហាញ​ស្ថានភាព​ទឹក​តាមដងស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដូចខាងក្រោម៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

១-កម្ពស់ទឹក

-នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៦,៦០ម៉ែត្រ លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ

២-ស្ថានភាពទឹកនៅតាមដងស្ទឹង

-ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ

-ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)

៣-សកម្មភាពការងារ

-ចុះតាមដានសភាពទឹកតាមដងស្ទឹង

-ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ

-ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើតួទំនប់ចាស់

-រៀបបាវខ្សាច់នៅមុខរោងចក្រ

-បិទរូងនាគនៅតាមតួទំនប់

-បិទបំពង់ស្ថាននីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ៕

អត្ថបទថ្មី
;