ក្លឹប Barca ​ប្រកាស​ម្ដង​ទៀត​ ​ស្នើ​កាត់ ៣០%​នៃ​ប្រាក់​ខែ​បុគ្គលិក ​និង​​កីឡាករ​ទាំង​អស់​

  • 2020-10-16 02:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ថ្មីៗ​នេះ​ ​សារព័ត៌មាន​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា ​ថ្នាក់​ដឹកនាំ​ក្លឹប​តំបន់​កាតាឡាន់ Barcelona ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ​ស្នើ​​កាត់​ប្រាក់​ខែ​ក្នុង​ទំហំ ៣០% ​ទាំង​បុគ្គលិក​ក្លឹប​និង​កីឡាករ​ផង​ដែរ។ ​

ប្រធាន​ក្លឹប​លោក Bartomeu
​ក្រោយ​ការ​ជូន​ដំណឹង​នេះ​ភ្លាមៗ​បាន​ចេញ​ផ្សាយ​ ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ ភាគី​​កីឡាករ ថា​តើ​ពួក​គេ​នឹង​យល់​ព្រម​ឲ្យ​កាត់​ប្រាក់ខែ ជា​លើក​ទី​២​នោះ​ទេ?

​រំឮក​ផង​ដែរ កាល​ពី​ខែ​មីនាអំឡុង​​ផ្ទុះ​វីរុស​​​​​ខ្លាំង​​​នៅ​​អេស្ប៉ាញ​​កន្លង​ទៅ ដោយ​យល់​ពី​ស្ថានភាព​បែប​នេះផង​ កីឡាករ​ Barca ​ទាំង​អស់​​ ក៏​យល់​ព្រម​​តាម​ការ​ស្នើរ​របស់​ប្រធាន​ក្លឹប​ ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបតិ្ត​មួយ​នេះ​៕

ប្រភព៖ Tribalfootball ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;