ជំនន់ទឹកភ្លៀង​នៅកម្ពុជា ផ្តាច់ជីវិតមនុស្ស១៨នាក់ និង​ប៉ះពាល់ជាង ២១ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃ១៦តុលានេះ

  • 2020-10-16 02:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឱ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ១៦ ខែតុលា ឆ្នាំ​២០២០ ជំនន់ទឹកភ្លៀង បាន​ធ្វើឱ្យប្រជាជន ១៨នាក់បានស្លាប់ និង​ប្រជាជន​ ៥៣ ១៦៩គ្រួសារ ស្មើប្រមាណ ២១២ ៦២៦នាក់ ព្រមទាំងប៉ះពាល់ផ្ទះប្រមាណ ៥១ ១៣៣ខ្នង។ ប្រជាជន​ជម្លៀស​មានប្រមាណ ៦២៩៨គ្រួសារ ស្មើប្រមាណ ២៥ ១៩២នាក់។

រាជធានី-ខេត្ត​ដែលរងផលប៉ះពាល់រួមមាន៖ ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;