វ៉ាក់សាំងកូវីដ១៩ អាចធ្វើឱ្យពិភពលោករកចំណូលបានដល់ ៩ទ្រីលានដុល្លារ
- 2020-10-16 06:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងកូវីដ១៩ អាចធ្វើឱ្យពិភពលោករកចំណូលបានដល់ ៩ទ្រីលានដុល្លារ
ចន្លោះមិនឃើញ
ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ លើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចពិភពលោកឆាប់បានស្រោចស្រង់ឡើងវិញ ក្នុងនោះចំណូលសកលនឹងកើនឡើងរហូតដល់ ៩ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកស្រី Kristalina Georgieva នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើវ៉ាក់សាំង ត្រូវបានបែងចែកទាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសក្រីក្រ នោះនឹងកាន់តែជំរុញទេសចរ វិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពដទៃទៀត ដោយសារតែមនុស្សកាន់តែមានទំនុកចិត្តថាអាចទប់ទល់នឹងការឆ្លងវីរុសកូវីដ១៩បាន។
IMF លើកឡើងថា សមភាព និងការរកទិញបាននូវវ៉ាក់សាំងកូវីដ១៩ នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការបញ្ចៀសភាពភ័យខ្លាចរយៈពេលវែងទៅលើសេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានោះ លោកស្រី Kristalina Georgieva ក៏បានជំរុញឱ្យអាមេរិក និងចិន ត្រូវតែរក្សាភាពខ្លាំងនៃសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើនសន្ទុះការស្រោចស្រង់សេដ្ឋកិច្ចសកលឡើងវិញ៕