រកឃើញ​សាកសព​ក្រុមសង្គ្រោះ​វៀតណាម ១៣នាក់ ដែលបានបាត់ខ្លួននៅ​ទំនប់​វារី​អគ្គិសនី

  • 2020-10-16 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកសព​​ក្រុមសង្គ្រោះ ១៣នាក់ ត្រូវបានស្រង់ចេញពីគំនរដី​មួយ​កន្លែង​នៅក្នុងខេត្ត Thua Thien Hue ភាគកណ្តាល​វៀតណាម កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០ ខណៈប៉ុន្មាន​នាក់ទៀត​នៅ​បន្ត​បាត់ខ្លួននៅឡើយ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មនុស្ស​ទាំង១៣នាក់នេះ ស្ថិតក្នុងចំណោម​ក្រុមសង្គ្រោះ​មានគ្នា ២១នាក់ ដែល​បាន​ចេញទៅ​បំពេញ​បេសកកម្មជួយសង្រ្គោះ​កម្មករ​រោងចក្រ​វារីអគ្គិសនី Rao Trang 3 ក្នុងខេត្ត Thua Thien Hue ដោយសារការបាក់ដី កាលពីដើមសប្តាហ៍នេះ។ ក្នុងពេលធ្វើដំណើរចេញទៅសង្គ្រោះ អ្នកទាំង១៣ ក៏ស្រាប់តែជួប​ហេតុការណ៍បាក់ដីមួយផ្សេងទៀត បណ្តាល​ឱ្យបាត់​បង់ជីវិតតែម្តង។

ចំណែក​កម្មករ​ដែលបាន​បាត់ខ្លួន មានចំនួន១៧នាក់ ក្នុងនោះរកឃើញសាកសព ៣នាក់ កាលពីថ្ងៃពុធ។

គួរ​ដឹងថា ចាប់តាំងពីថ្ងៃទី៥តុលាមក ខេត្ត Thua Thien Hue និងតំបន់ផ្សេងទៀត នៅភាគកណ្តាល​វៀតណាម បាន​រងនូវការធ្លាក់ភ្លៀង​ខ្លាំង ដែល​បាន​បង្ក​ជាទឹកជំនន់ និង​ការបាក់ដី៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;