Angelababy ត្រូវ​គេ​វាយ​តម្លៃ​ថា​ស្អាត​ចាញ់​​ក្រុម​មិត្តភ័ក្ដិ​អ្នក​មាន ដែល​មិន​មែន​ជា​តារា

  • 2020-10-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy បង្ករ​ការ​ចាប់​អារម្មណ៍​ មិន​ត្រឹម​តែ​ដោយ​សារ​សម្រស់​ស្រស់​ស្អាត​នោះ​ទេ គឺ​ថែម​ទាំង​មាន​កំណើត​ពី​ត្រកូល​អភិជន​ទាំង​អស់។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy បាន​ជួបជុំ​ក្រុម​មិត្តភ័ក្ដិ​ដើម្បី​អបអរ​ខួប​កំណើត​មិត្ត​ម្នាក់​ក្នុង​ចំណោម​ពួក​គេ។ នាង​ត្រូវ​បាន​គេ​សរសើរ​ថា មាន​មុខ​តូច​ស្អាត​ដូច​សព្វ​មួយ​ដង​ដែរ។

តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​នោះ​គឺ ប្រពន្ធ​របស់ Huang Xiaoming មិន​បាន​ឈរ​នៅ​ចំណុច center (ចំណុច​កណ្ដាល​) ឡើយ ដែល​ខុស​ពី​ក្រុម​មិត្តភ័ក្ដិ​នានា។ ត្បិត​នៅ​ពេល​ក្រុមមិត្តភ័ក្ដិ​ផ្សេង​ៗ បើ​មាន​តារា​ណា​ម្នាក់ នោះ​តារា​រូប​នោះ​នឹង​ឈរ​កណ្ដាល ដើម្បី​ឲ្យ​មើល​ឃើញ​មាន​សោភណ្ឌភាព​ស្អាត។

Sina ​បាន​បញ្ចេញ​មតិ​ថា មូលហេតុ​ដែល​ក្រុម​មិត្តភ័ក្ដិ​នេះ​មិន​ចាំ​បាច់​ឲ្យ ស្រី​ស្អាត​វ័យ ៣១​ឆ្នាំ ឈរ​កណ្ដាល​នោះ​គឺ មក​ពី​មិត្ត​របស់​សិល្បការិនី​រូប​នេះ មាន​សម្រស់​មិន​ចាញ់​នាង​ឡើយ ដោយ​ខ្លះ​អាច​លេច​ធ្លោ​ជាង​នាង​ក៏​មាន។

ប្រភព​ដដែល​បាន​បន្ថែម​ថា មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត​នោះ​ទេ ក្រុម​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់ Baby ថែម​ទាំង​មាន​ដើម​កំណើត​ពី​ត្រកូល​អភិជន​ទាំង​អស់។ ជាក់​ស្ដែង នៅ​ក្នុង​ចំណោម​នេះ មាន​​អ្នក​នាង​ឈ្មោះ Wang Yi Zhou កូន​ស្រី​ធំ​របស់​សហព័ន្ធ​អចលនទ្រព្យ Nissin ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អចលនទ្រព្យ និង​ផ្សារ​ទំនើប​រាប់​រយ​នៅ​ទូទាំង​ប្រទេស​ចិន។

រីឯ​អ្នក​ដែល​នៅ​ចំណុច​កណ្ដាល​គឺ​​អ្នក​នាង Liu Lin ទូត​សុឆន្ទៈ​របស់​ក្រណាត់​សូត្រ​អាមេរិក Manito។ សម្រាប់​អ្នក​ដែល​ឈរ​ក្បែរ Angelababy គឺ​កូន​ប្រសារ​ស្រី​នៃ​នាយក​ក្រុមហ៊ុន​ស្បែក​ជើង​ Red Dragonfly។ Sina បាន​បញ្ចប់​អត្ថបទ​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា ក្រុម​មិត្តភ័ក្ដិ​របស់​សិល្បការិនី​រូប​នេះ ប្រៀប​ដូច​ជា​នៅ​ក្នុង​ភាពយន្ត ដោយ​មិន​ត្រឹម​តែ​ស្អាត​ៗ​ទេ គឺ​មាន​កប់​ពពក​តែ​ម្ដង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;