រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ថាប្រទេស​មួយនេះ នឹង​ក្លាយជាកន្លែង​ផលិត​វ៉ាក់សាំង​ប្រចាំ​អាស៊ាន

  • 2020-10-16 08:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន បាន​ថ្លែងថា ឥណ្ឌូណេស៊ី នឹង​អាច​ក្លាយ​ជាទីតាំង​ផលិតវ៉ាក់សាំង​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នាពេល​ខាងមុខឆាប់ៗនេះ។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក Luhut Pandjaitan រដ្ឋមន្រ្តីកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី កាលពីចុងសប្តាហ៍មុន។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

រដ្ឋមន្រ្តីចិន លើកឡើង​យ៉ាង​ដូច្នេះថា៖ «ចិន​កំពុង​ធ្វើការ​ជាមួយ​ឥណ្ឌូណេស៊ី ទៅលើការ​ស្រាវជ្រាវ​វ៉ាក់សាំង ការផលិត និង​ចែកចាយ និង​ផ្លាស់ប្តូរ​ទស្សនកិច្ចគ្នា ដើម្បី​ធានា​នូវការ​ផលិត​វ៉ាក់សាំង​ដែល​មានតម្លៃសមរម្យ​ សម្រាប់​តំបន់ និង​ជុំវិញ​ពិភពលោក»។

សូមជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់តំបន់អាស៊ានកាលពីពេលថ្មីៗនេះ ក្នុងនោះ​លោកបាន​សន្យា​ជាមួយមេដឹកនាំ​កម្ពុជា ឡាវ និងម៉ាឡេស៊ី ថា​នឹងចាត់ទុកប្រទេសទាំងនេះ ជាអាទិភាព​ក្នុងការផ្តល់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ១៩ នៅ​ពេលចិន​សម្រេចការផលិតរួច។

កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ SinoVac នៃប្រទេសចិន បាន​ប្រកាសថា វ៉ាក់សាំងនេះ នឹងត្រូវអភិវឌ្ឍរួចរាល់​នៅដើមឆ្នាំ​២០២១ សម្រាប់បែងចែកទៅកាន់ពិភពលោក។  SinoVac ជាវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ក្នុងចំណោម​វ៉ាក់សាំងចំនួន៤ នៅប្រទេសចិន ដែល​កំពុងត្រូវបានអភិវឌ្ឍ។ ក្នុងនោះវ៉ាក់សាំង២ជារបស់ក្រុមហ៊ុន SinoPharm និង ១ជារបស់​ក្រុមហ៊ុន CanSino៕

ប្រភព៖ The Jakarta Post

អត្ថបទថ្មី
;