AC Milan ​ឈរ​កំពូល​តារាង​ SerieA ក្រោយ​ពេល Zltan ​ស៊ុត​២គ្រាប់​ម្នាក់​ឯង​ [វីដេអូ]

  • 2020-10-19 01:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ឆ្នាំ Zlatan Ibrahimovic ​​អាច​ស៊ុត​បាន​២គ្រាប់​ម្នាក់​ឯង​​ ជួយ​ក្រុម​ឈ្នះ​ ២-១ Inter ក្នុង​ជំនួប Milan Derby ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង។

Zlatan Ibrahimovic
លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ AC Milan ​ឡើង​ឈរ​កំពូល​តារាង​ SerieA ​​ក្នុង​សប្ដាហ៍​ទី ៤ ​មាន​ ១២ ពិន្ទុ​ (​ឈ្នះ​ទាំង​អស់ មិន​ទាន់​ស្មើ​ឬ​​ចាញ់​ និង​ស៊ុត​ចូល​គូ​ប្រជែង​ ៩ គ្រាប់​) ថែម​ទៀត​ផង។

រីឯ​កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់​​ក្រុម AC Milan គឺ​មិន​ទាន់​ចាញ់​សោះ​ ​តាំង​ពី​លីគ​បើក​វិញ រដូវកាល​មុន​ រហូត​ដល់​ រដូវកាល​ថ្មី (គិត​គ្រប់​កម្មវិធី​ទាំង​អស់) ៕

មិត្តរួម​ក្រុម​មក​អបអរគ្រាប់​បាល់ Ibra
ចំណាត់​ថ្នាក់ Seria A សប្ដាហ៍ទី ៤

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;