ហាងឆេងអាសង់ ២០២០ តម្លៃនៅជាង ២ពាន់ស្ដើង

  • 2020-10-19 02:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​មិន​ទាន់​ស្ងាត់ ហាង​ឆេង​​ម៉ូតូអាសង់​ស៊េរី​ឆ្នាំ ២០២០ នៅ​តែ​មាន​តម្លៃ​ជាង​ ២ពាន់​ដុល្លារបើ​តាម​ការ​សាក់​សួរ​នៅ​តាម​ហាង​ជា​ច្រើន​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

ត្បិត​ជិត​ដាច់​ឆ្នាំ ២០២០ អាសង់​ស៊េរី​ថ្មី​នៅ​មិន​ទាន់​ប្រកាស​ចេញ​តែ​សម្រាប់ Honda Dream ដែល​គេ​តែ​និយម​ហៅ អាសង់ ឆ្នាំ ២០២០ នេះ​នៅ​តែ​មាន​ទីផ្សារ​លក់​ចេញ​ជា​ហូហែរ។

ម៉ូតូ​ដែល​ត្រូវ​គ្រប់​វ័យ​និង​មាន​រូប​រាង​មិន​មាន​ការ​ប្រែ​ប្រួល តាម​ពី​ប្រភព​ហាងម្ដុំគិរីរម្យនៅ​ព្រឹក​នេះ Honda Dream ឆ្នាំ ២០២០ ដាក់​លក់​​​​តម្លៃខ្ទង់​ ២ ២០០​ដុល្លារ (តម្លៃ​នេះអាចប្រែប្រួល និងខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។ ចំពោះ​មួយ​ទឹក​តម្លៃ​អាច​ក្រោយ​នេះ​ខ្ទង់ ២០០ដុល្លារ។

ម៉ូតូប្រើ​ចង្កិះលេខ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;