​រក​ឃើញ​ក្រុម​ដែល​កាន់​កំណត់ត្រា​ឈ្នះ ១០០% ​នៅ Premier League ​

  • 2020-10-19 03:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លីគកំពូល​អង់គ្លេស ​ក្រុម Everton ​និង Aston Villa ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ កំពុង​ឈរ​លេខ ១ និង ២ លើ​តារាង​ ​ក្រោយ​ឆ្លងកាត់ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍ កន្លង​ទៅ​។

Barkley ជា​វីរបុរស ជួយ​ក្រុម​Aston ឈ្នះLeicester ស៊ុត​ចូល​នាទី ៩០
​ពួក​គេ​ទាំង២ ក៏​កំពុង​តែ​បង្កើត​កំណត់ត្រា​រៀង​ខ្លួន ស្រប​ពេល​ដែល​ Aston Villa ជា​ក្រុម​តែ​មួយ​គត់ មិន​ទាន់​ ចាញ់​ ពោល​គឺ​រក្សា​បាន​កំណត់ត្រា​ឈ្នះ ១០០% ។​

Aston Villa ​ឈរ​លេខ ២ ​លេង​ ៤ ប្រកួត​ឈ្នះ​ទាំងអស់។ ​អតីត​ ​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​​ ​ពេល​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​បែប​នេះ​ ​គេ​សង្ឃឹម​ថា ​អាច​នឹង​មាន​កៅអី​ចូល​លេង​​ពាន​អឺរ៉ុប​សារ​ជា​ថ្មី ។

រី​ឯ​​ក្រុមរហ័ស្សនាម ស្ករគ្រាប់ Everton ​ឈរ​លេខ១ ​លេង ៥ ប្រកួត​(ឈ្នះ ៤ស្មើ១ស៊ុត​ចូល​គេ​១៤គ្រាប់)។ Everton ​ខាន​លេង​ល្អ​បែប​នេះ​យូរ​ហើយ​ ​ពោល​គឺ ​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៩-១៩៧០ ដែល​ជា​ឆ្នាំ​ ពួកគេ​ឈ្នះ​ពាន​លីគ។

ក្រុមរហ័ស្សនាម ស្ករគ្រាប់ Everton
ចំណាត់ថ្នាក់ Premier League សប្ដាហ៍ទី ៥

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;