អតីត​កីឡាករ​ Barca ​អូស​បាល់​​ពាក់កណ្ដាល​តារាង​ ​ស៊ុត​ស្អាត​អស់​ទាស់ [វីដេអូ]

  • 2020-10-19 06:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Carles Pérez ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ដែល​បាន​ដូរ​ចូល​តង់​ទី ២ នាទី ៧៨ ជំនួស​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Pedro Rodriguez ដែល​សុទ្ធ​តែ​ អតីត​កីឡាករ​ក្លឹប Barcelona ដូចគ្នា។

Carles Pérez ពាក់អាវ ROMA លេខ ៣១
​​Carles ​ចូល​លេង​តែ​១៥នាទី​ប៉ុណ្ណោះ​ ​តែ​អាច​រក​បាន​១គ្រាប់​ដោយ​ទេពកោសល្យ​ ​អូស​ពី​ពាក់កណ្ដាល​តារាង​ ស៊ុត​ចូល​ចុងម៉ោងនាទី ៩០ ​រួម​ចំណែក​ជួយ​ក្រុម​ឈ្នះ ៥-២ Benevento ។ ​ស្ថិតិ​ល្អ​របស់​គេ​គឺលេង ១៥ នាទី​ប៉ះបាល់​ ១៥ ដង​ញ៉ាក់គូ​ប្រកួត ៣ ដង​ជោគ​ជ័យ ៣ ដង​​។ ​

​ចប់​ប្រកួត ROMA យក​បាន​៣ពិន្ទុ​ថែម ឈរ​នៅលេខ ៧ ក្នុង​តារាង Serie A មាន ៧ ពិន្ទុ​​សប្ដាហ៍​ទី ៤ ។

Carles ទើបនឹងត្រូវបានក្លឹបអ៊ីតាលី AS ROMA ខ្ចីជើងពី Barcelona ក្នុងតម្លៃ​ ១៣ លានផោនប្រមាណជា ១៤ លានដុល្លារ ភ្ជាប់នឹងលក្ខខណ្ឌទិញ​ផ្ដាច់បាន​ អំឡុងទីផ្សារដោះដូរកីឡាករខែមករា​។

ខ្សែប្រយុទ្ធវ័យក្មេងថ្នាល La Masia រូបនេះបង្ហាញទម្រង់លេងយ៉ាងល្អ ពេលចាប់ផ្តើមរដូវកាលថ្មី (២០១៩-២០២០) នៅ​អេស្ប៉ាញ។ គេ​បាន​ចូលលេងពានលីគបាន ១០ ដងស៊ុត​ចូល​ ១ គ្រាប់ ឯពានអឺរ៉ុប UCL ស៊ុត​បាន​១ គ្រាប់ប៉ុន្តែក្រោមការដឹកនាំគ្រូបង្វឹកជំនាន់​លោក Setien គេមិនជាប់​ក្នុងបញ្ជីកីឡាកររបស់ឈុតធំ ៕

Carles អូស​ពី​ពាក់កណ្ដាល​តារាង​ ​ស៊ុត​ចូលនាទី ៩០
ចប់​ប្រកួត ROMA ឈ្នះ ៥-២ ​Benevento

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;