អ្នកស្លាប់​ក្នុងគ្រោះទឹកជំនន់​នៅកម្ពុជា កើនឡើង​ទៀតហើយ!

  • 2020-10-19 08:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យដឹងថា គិត​ចាប់ពីថ្ងៃទី១ កញ្ញា ដល់ ១៩ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់​ដោយសារជំនន់ទឹកភ្លៀងបាន​កើនឡើង​ដល់ចំនួន ២៥នាក់ហើយ និង​ប៉ះពាល់​ដល់​ប្រជាជន ៧៨ ០៥៦គ្រួសារ ស្មើប្រមាណ ៣១២ ២២៤នាក់ ព្រមទាំង​ជម្លៀស​ ៩៣៤៩គ្រួសារ ស្មើប្រមាណ ៣៧ ៣៩៦នាក់។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

របាយការណ៍ដដែលបង្ហាញ​ថា ជំនន់ទឹកភ្លៀង​នេះ​បានប៉ះពាល់ផ្លូវប្រមាណ ៣៩៣គីឡូម៉ែត្រ, ផ្ទះប៉ះពាល់ប្រមាណ ៧៣ ៧២០ខ្នង (ខូចខាត ៥៦ខ្នង) និងសាលារៀនលិចទឹក ៥៦៨កន្លែង៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;