កោះចម្លែកបំផុតទាំង៥ ក្នុងពិភពលោក
- 2020-10-19 09:31:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះចម្លែកបំផុតទាំង៥ ក្នុងពិភពលោក
ចន្លោះមិនឃើញ
កោះជាច្រើនក្នុងពិភពលោក ត្រូវបានយកធ្វើជាទីកន្លែងទាក់ទាញទេសចរ ដោយសារតែទេសភាព សម្រស់ឆ្នេរសមុទ្រ និងភាពពិសេសរបស់កោះនោះជាដើម។ ក្នុងនោះមានកោះខ្លះ ជាកោះដ៏ចម្លែក ដែលទាក់ទាញទេសចរខ្លាំង និងជាពិសេសសម្រាប់ថតកុនទៀតផង។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ខាងក្រោមនេះ ជាកោះចម្លែកបំផុតទាំង៥ ក្នុងពិភពលោក៖
១. កោះ Okunoshima ប្រទេសជប៉ុន
កោះនេះ ទាក់ទាញទេសចរយ៉ាងខ្លាំង ដោយសារតែសម្បូរដោយសត្វទន្សាយ។ ក្នុងចន្លោះឆ្នាំ១៩២៩ ដល់ ១៩៤៥ ជប៉ុនបានយកកោះនេះ ធ្វើជាទីតាំងផលិតអាវុធគីមី។ ក្នុងនោះ គេយកសត្វទន្សាយធ្វើពិសោធន៍ឧស្ម័នពុលផងដែរ។
២. កោះ Christmas ប្រទេសអូស្ត្រាលី
កោះនេះត្រូវបានយកធ្វើឧទ្យានជាតិរបស់អូស្ត្រាលី ដោយដើរតួជាប្រព័ន្ធអេកូឡូស៊ីដ៏ល្អឥតខ្ចោះ សម្រាប់ជីវិតក្តាមក្រហម។ ក្នុងអំឡុងរដូវភ្លៀង ក្តាមក្រហមប្រមាណ ១២០លានក្បាល បានធ្វើដំណើរចម្ងាយ ៨គីឡូម៉ែត្រលើកោះនេះ ចូលក្នុងសមុទ្រដើម្បីពង។
៣. កោះ La Isla de Las Munecas ប្រទេសម៉ិចស៊ីកូ
គេហៅកោះនេះថា ជាកោះតុក្កតា ព្រោះមានតុក្កតាជាច្រើនត្រូវបានដាក់ព្យួរលើដើមឈើ។ កោះនេះត្រូវគេមានជំនឿថា សម្រាប់ឧទ្ទិសដល់ព្រលឹងក្មេងស្រីម្នាក់ ដែលលង់ទឹកយ៉ាងអាថ៌កំបាំងនៅលើកោះនេះ អស់ជាឆ្នាំកន្លងទៅ។ មានការនិយាយតៗគ្នាថា បុរសម្នាក់ដែលធ្លាប់បានរស់នៅលើកោះនេះ លឺសំឡេងក្មេងស្រីម្នាក់ស្រែកពីចម្ងាយនៅពេលនាងលង់ទឹក ប៉ុន្តែបុរសរូបនោះមិនអាចជួយបានឡើយ។ ក្រោយពេលនាងស្លាប់ គាត់នៅតែលឺសំឡេងរបស់នាងពេលយប់ទៀត ដូច្នេះហើយ គាត់ចាប់ផ្តើមចងព្យួរតុក្កតាជាច្រើន ដើម្បីឧទ្ទិសដល់ព្រលឹងនាង។
៤. កោះ Easter ប្រទេសស៊ីលី
ជាកោះតូចមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះនេះត្រូវបានរកឃើញដោយជនជាតិហូរឡង់ម្នាក់ក្នុងឆ្នាំ១៧៧២។ កោះនេះ គ្របដណ្តប់ដោយរូបសំណាកធំៗឈ្មោះថា Moia។ រូបសំណាកទាំងអស់មានចំនួន ៨៨៧ សង់ឡើងដោយជនជាតិ Polynesia កាលពីជាង ២ពាន់ឆ្នាំមុន។ គេនៅមិនទាន់អាចបញ្ជាក់ច្បាស់ថា រូបសំណាកនេះត្រូវសង់ឡើងដើម្បីអ្វីឡើយ។
៥. កោះ North Sentinel ប្រទេសឥណ្ឌា
ជាកោះដាច់សង្វែងតែឯងបំផុតមួយក្នុងពិភពលោក ស្ថិតនៅឆកសមុទ្របេងហ្គាល់ ហើយប្រសិនបើអ្នកចង់ទៅ ក៏ប្រហែលមិនអាចទៅដល់ឡើយ។ នៅពេលមានទូក ឬយន្តហោះ ទៅកៀកទីនោះ ក្រុមជនជាតិដើមដែលរស់នៅលើកោះ បានបាញ់ព្រួញដើម្បីបណ្តេញចេញទៅវិញ ឬសម្លាប់តែម្តង៕