សម្តេច ហ៊ុន សែន កំពុងធ្វើដំណើរទៅខេត្តមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេ
- 2020-10-20 01:20:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន កំពុងធ្វើដំណើរទៅខេត្តមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានប្រកាសនៅព្រឹកនេះថា សម្តេចកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ ២ម៉ឺនគ្រួសារ។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សម្តេចបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។
សម្តេចតេជោ នឹងបំពេញការងារនៅខេត្តបន្ទាយមានជ័យ ២ថ្ងៃ គឺថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕