ទើបចេញនៅខ្មែរមួយថ្ងៃសោះ ឡើងដល់កំពូលទាំង១០ នៃ App Store របស់ Apple

  • 2020-10-20 02:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


Arena of Glory ដែល​ជា​ហ្គេម​បែប​វាយ​តប់​ត​ទល់​គ្នា ៥ស្មើ ត្រូវ​បាន​ក្រុមហ៊ុន Sabay Digital Corp. ដាក់​ឲ្យ​ទាញ​យក​​លេង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​កន្លង​ទៅ​នេះ ទាំង​នៅ​លើ App Store សម្រាប់​ឧបករណ៍ iDevice និង​លើ Play Store សម្រាប់​ឧបករណ៍ Android។

ទើប​ដាក់​ឲ្យ​​​ទាញ​យកហ្គេម​មួយ​ថ្ងៃ​ប៉ុណ្ណោះ ហ្គេម Arena of Glory អាច​ឡើង​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០ នៃ​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​លើ App Store ​ពោល​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​៦ (គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​តុលា) ដោយ​មាន​សារ​មាន​ចំនួន​ទាញ​យក​ច្រើន​លើសលប់។

គួរឲ្យដឹងថា Arena of Glory (AOG Mobile) គឺជាហ្គេមកម្សាន្តប្រភេទវ៉ៃគ្នា ៥ស្មើ (5v5) ដែលមានការឌីហ្សាញក្រាហ្វិចស្អាតទាក់ទាញ ហើយថែមទាំងមាន Hero និង Skill ព្រមទាំង Map ថ្មីប្លែកៗជាច្រើន មាន​ការ​កំណត់ Rank ត្រឹមត្រូវ ហើយ​មាន​​ឱកាស​​ប្រកួតក្នុងកម្មវិធីប្រកួត Tournament យករង្វាន់​ក្នុង​គោលដៅ​ជំរុញ​កីឡា E-Sport នៅ​កម្ពុជា។

ដោនឡូតលេង និងចូលរួមការប្រកួត Battle For Glory ដើម្បីយកប្រាក់រង្វាន់សរុបចំនួន ២០០លានរៀល។ បើកការចុះឈ្មោះប្រកួតសម្រាប់សប្តាហ៍ទី១ ចាប់ពីថ្ងៃទី ១៩-២៥ តុលា ឆ្នាំ២០២០។

;