Nokia ត្រូវបាន NASA ជ្រើសរើស​ឱ្យធ្វើរឿង​មួយ​មិនធ្លាប់មាន​លើភពព្រះចន្ទ

  • 2020-10-20 03:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Nokia បាន​ប្រកាស​កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០ថា ក្រុមហ៊ុន​ខ្លួនត្រូវបាន​អង្គការ NASA ជ្រើសរើសផ្តល់កិច្ចសន្យាតម្លៃជាង ១៤លានដុល្លារ ​ឱ្យដំឡើង​បណ្តាញ​ 4G លើភពព្រះចន្ទ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ភពនេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការ​ដំឡើងបណ្តាញ 4G នេះ គឺ​ជាផ្នែកមួយ​របស់​ផែនការអង្គការ NASA ក្នុងការ​បង្កើតទីលំនៅ​របស់​មនុស្សលើភព​ព្រះចន្ទ​ត្រឹមឆ្នាំ​២០៣០ ខណៈអង្គការអវកាសអាមេរិកនេះនឹងបញ្ជូន​មនុស្សទៅភពព្រះចន្ទ នៅឆ្នាំ​២០២៤។

Nokia ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ បាន​ឱ្យដឹងថា ឧបករណ៍បណ្តាញ​របស់ខ្លួន នឹង​ត្រូវដំឡើងលើផ្ទៃដី​ភពព្រះចន្ទ ដោយការ​ប្រើប្រាស់​គ្រឿងយន្តមួយហៅថា Lunar Hopper ផលិត​ដោយក្រុមហ៊ុន Intuitive Machines នាចុងឆ្នាំ​២០២២។

Nokia ពន្យល់ថា៖ «បណ្តាញនេះ នឹង​ចល័តដោយខ្លួនវាផ្ទាល់។ បច្ចេកវិទ្យាឥតខ្សែនេះ នឹង​អនុញ្ញាតសម្រាប់​មុខងារបញ្ជា និងគ្រប់គ្រង​ជាសំខាន់, បញ្ជា​ពីចម្ងាយ​នូវយានភពព្រះចន្ទ, ប្រព័ន្ធចង្អុលផ្លូវធ្វើដំណើររបស់យាន​ក្នុងពេល​វេលាជាក់លាក់ និង​ការ​ឡាយវីដេអូ​ដែលមានកម្រិតគុណភាពខ្ពស់»។

ក្រុមហ៊ុនបន្ថែមថា បណ្តាញ​ 4G នៅលើភពព្រះចន្ទ នឹង​អាច​វិវត្តទៅជាបណ្តាញ 5G ទៀតផង៕

ប្រភព៖ theguardian

អត្ថបទថ្មី
;