Dybala ខឹង​អត់​បាន​លេង​បាល់ ប៉ះ​សម្ដី​ជាមួយ​ប្រធាន​ក្លឹប ​កាល​ពី​ចុង​សប្ដាហ៍​

  • 2020-10-20 03:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ចុង​សប្ដាហ៍ ​កន្លង​ទៅ​ ​Paulo Dybala ​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​ និង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម សេះ​បង្កង់ ​ត្រូវ​បាន​គេ​ដឹង​ថា​ ប៉ះ​ពាក្យ​សម្ដី​ជាមួយ​នឹង​​​ប្រធាន​ក្លឹប​លោក​ ​Fabio Paratici ​។

Dybala កំពុងហ្វឹកហាត់ត្រៀម​លេង UCL
​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី Tuttosport​ ​រឿង​រ៉ាវ​កើត​ឡើង​ដោយ​សារ​តែ​ ​គេ​មិន​បាន​លេង​សោះ (​មាន​ឈ្មោះ​បំរុង​ តែ​គ្រូ​មិន​ប្តូរ​ចូល) ។ ៤ ​ប្រកួត​ដំបូង​នៅ​​រដូវកាល​នេះ ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​​ ​មិន​ទាន់​បាន​ចូល​លេង​ទេ​ ​​និង​ជាពិសេស​​អង្គុយ​កៅអី​បំរុង​ពេញ​មួយ​ប្រកួត​ ​ពេល​ Juventus ​លេង​បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម ​Crotone ជំនួស​វិញ​ដោយ​កីឡាករ​វ័យ​ក្មេង​ ​Manolo Portanova ​និង Dejan Kulusevski ។
Andre Pirlo ​​គ្រូ​បង្វឹក​ក្រុម Juventus

​ចប់​ប្រកួត​ ​លោក Andre Pirlo ​​គ្រូ​បង្វឹក​ក្រុម Juventus ​បាន​ឆ្លើយ​ឆ្លង​នឹង​អ្នក​សារព័ត៌មាន​ថា ​លោក​​បាន​និយាយ​ជាមួយ​គ្រប់​គ្នា​ក្នុង​ក្រុម ​រួម​ទាំង ​​​Paulo ​​ដែរ​។ ​គេ​ពិត​ជា ​ខឹង​និង​អន់​ចិត្ត​​មែន ​លោក​​ចង់​ដាក់​គេ​ឲ្យ​លេង​ ​តែ​​​ស្ថាន​ភាព​របស់​គេ​ "អ្នក​គួរ​ដឹង​ហើយ​ថា ​ហាត់​តែ​១០​នាទី​មិន​អាច​គ្រប់គ្រាន់​ទេ ត្រូវ​តែ​បង្ហាញ​ឲ្យអស់​ពី​ គុណភាព​របស់​អ្នក​។"

​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UCL ​នៅ​យប់​ថ្ងៃ​អង្គារ​ ​Juventus ​ត្រូវ​ប៉ះ​​ក្រុម Dynamo Kyiv ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ អាច​នឹង​បាន​ចូល​លេង​វិញ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;