នាយករដ្ឋមន្រ្តី​ជប៉ុន និយាយ​បែបនេះ​ លើកមុខមាត់​វៀតណាម​ណាស់​

  • 2020-10-20 06:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បាន​ថ្លែងថា វៀតណាម​គឺជាដៃគូ​ដ៏សំខាន់​មួយ​របស់ជប៉ុន ហើយជាប្រទេស​ដែល​ដើរតួដ៏សំខាន់​ក្នុង​យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ ការលើកឡើងនេះ ​ក្នុងពេលលោក​បានឡើង​ថ្លែងរួមគ្នា​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម អំឡុងដំណើរទស្សនកិច្ចទៅក្រុងហាណូយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Yoshihide Suga បញ្ជាក់​ថា ក្នុងនាម​ជាប្រទេស​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជប៉ុន​នឹង​បន្តចូលរួម​ចំណែក​ថែរក្សា​សន្តិភាព និងវិបុលភាព​ក្នុងតំបន់ ដោយ​ក្នុងនោះ លោកបានជ្រើសរើសយកវៀតណាម ជាប្រទេសទីមួយ​នៃដំណើរទស្សនកិច្ចរបស់លោក ចាប់តាំងពីចូលកាន់តំណែង​ជានាយករដ្ឋមន្រ្តីជប៉ុនមក។

បើតាមលោក Suga ជប៉ុនបាន​សម្រេច​ចិត្ត​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​សម្រាប់​វៀតណាម ខណៈ​ប្រទេស​នេះ​កំពុង​ជួបគ្រោះមហន្តរាយ​ធម្មជាតិយ៉ាងធ្ងន់ធ្ងរ ហើយ​សន្យា​ចែករំលែក​បទពិសោធន៍បញ្ហានេះ​ដល់វៀតណាម​ទៀតផង។

សូមជម្រាប​ថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរបាន​ព្រមព្រៀងគ្នា​លើការ​រឹតចំណង​សហប្រតិបត្តិការ ក្នុងនោះរួមមាន​បញ្ហាសមុទ្រ​ចិនខាងត្បូង និង​កិច្ចសហប្រតិបត្តិការ​យោធា ដោយជប៉ុន នឹងផ្ទេរ-លក់ បច្ចេកវិទ្យាយោធា និង​សព្វាវុធ​ឱ្យវៀតណាម៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;