Victoria Song Qian ពេបមាត់នៅពេល Zhao Li Ying ទទួលពានតារាសម្ដែងស្រីឆ្នើមបំផុត
- 2020-10-20 04:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Victoria Song Qian ពេបមាត់នៅពេល Zhao Li Ying ទទួលពានតារាសម្ដែងស្រីឆ្នើមបំផុត
ចន្លោះមិនឃើញ
ទិដ្ឋភាពតារាសម្ដែង និងចម្រៀងស្រីចិន Victoria Song Qian ពេបមាត់នៅពេល កំពូលតារាសម្ដែងស្រី Zhao Li Ying លើកពានកំពុងតែកក្រើកនៅលើបណ្ដាញសង្គមចិន។
កម្មវិធីផ្ដាច់ព្រ័ត្តប្រគល់ពានរង្វាន់ភាពយន្ត Golden Eagle Awards ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំងដោយមានវត្តមានរបស់តារាប្រុសស្រីជួរមុខរាប់រយដួង។
យ៉ាងណាក្ដី ទិដ្ឋភាពដែលកំពុងទទួលបានការជជែកវែកញែកខ្លាំងជាងគេនៅគ្រប់បណ្ដាញសង្គមនោះគឺ នៅពេលដែលតារាសម្ដែងស្រីល្បីឈ្មោះ Zhao Li Ying ត្រូវបានប្រគល់ពានតារាសម្ដែងស្រីឆ្នើមបំផុតប្រចាំឆ្នាំ ក្រោមស្នាដៃ Tale of Minglan។ ទន្ទឹមនឹងពេលនោះ នៅពេលកាមេរ៉ាចាប់ប្លង់ចំមុខ តារាសម្ដែងស្រី Song Qian គេបានសង្កេតឃើញថា តារាអាយុ ៣៣ឆ្នាំ បានពេបមាត់ហាក់មិនពេញចិត្ត ដល់ពេលឃើញកាមេរ៉ាកំពុងថតខ្លួន ទើបនាងប្រែជាញញឹមវិញ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ស្រីស្អាតទាំង២ត្រូវជាប់ជាបេក្ខភាពតារាសម្ដែងឆ្នើមទាំង ២ ដូចនេះហើយ នៅពេលត្រូវមិត្តរួមការងារឈ្នះបែបនេះ អតីតសមាជិកក្រុមចម្រៀង F(X) មិនសូវសប្បាយចិត្តប៉ុន្មានឡើយ។ ព្រោះកាលពីឆ្នាំមុនៗ អ្នកដែលជាប់តំណែងរាជិនីបក្សីមាស ភាគច្រើនគឺបានពានតារាឆ្នើមតែម្ដង។ មុននោះដែរ ហ្វេនរបស់ Song Qian បានបន្លំសន្លឹកឆ្នោតជាងកន្លះលានសន្លឹក តែត្រូវម្ចាស់កម្មវិធីចាប់បានហើយលុបចោលវិញ ដូចនេះហើយ បូកទាំងពិន្ទុអ្នកគាំទ្រ និងពិន្ទុគណៈកម្មការ គឺ Zhao Li Ying ឈ្នះដាច់ទាំងអស់តែម្ដង៕