ផែនទីពិភពលោកប្លែកៗក្នុងប្រវត្តិសាស្រ្ត ដែលអ្នកមិនធ្លាប់ឃើញ

  • 2020-10-20 08:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុនឈានដល់ការប្រើប្រាស់ផែនទីពិភពលោករួមគ្នានាពេលបច្ចុប្បន្ន បើកាលពីជំនាន់មុនគឺប្រទេសនីមួយៗបានគូសផែនទីរៀងៗខ្លួន ដើម្បីសម្គាល់ដែនអធិបតេយ្យ ជាពិសេស​ពេលមានសង្គ្រាម។ ក្នុងនោះ ផែនទីខ្លះ ត្រូវបានគូសចេញជារូបរាង​ចម្លែក និង​គួរឱ្យអស់សំណើចផងដែរ សម្រាប់​ឌឺដង​ដាក់ប្រទេសជាសត្រូវ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមមើលខាងក្រោម៖

១. ផែនទីគូសដោយអង់គ្លេស ពេល​ត្រូវបារាំងឈ្លានពាន ក្នុងឆ្នាំ ១៧៩៣

២. ផែនទីមួក គូសដោយជនជាតិបែលហ្សិក ក្នុងទសវត្សរ៍ឆ្នាំ១៥៨០។

៣. ផែនទីរុស្ស៊ី គូសដោយជប៉ុន ក្នុងអំឡុងប្រទេសទាំងពីរមានសង្គ្រាមនឹងគ្នានៅឆ្នាំ ១៩០៤។

៤. ផែនទីក្នុងឆ្នាំ១៨៩៣ គូសដោយ​សាស្ត្រាចារ្យអាមេរិកឈ្មោះ Orlando Ferguson ដោយគាត់ចង់បញ្ជាក់អំពីរូបរាងពិតប្រាកដរបស់ផែនដី។

៥. ផែនទីមុនស.វទី១៦ ត្រូវបានគូសឡើងចង់បញ្ជាក់ថា ក្រុងយេរ៉ូសាឡឹម ស្ថិតនៅចំណុចកណ្តាល​រវាង​ទ្វីប៣ គឺ​អាស៊ី អឺរ៉ុប និងអាហ្វ្រិក។

៦. ផែនទីពិភពលោក ឆ្នាំ១៤៩៣ មុនទ្វីបអាមេរិកត្រូវបានរកឃើញ។

៧. ផែនទីបង្ហាញពីប្រទេសអង់គ្លេស និងវែល ក្នុងឆ្នាំ១៧៩១ ដោយគូសជារូបស្រ្តីម្នាក់ អង្គុយលើត្រីមួយក្បាលជាតំណាង។ ម្តុំក្បាលត្រី គឺជាក្រុងឡុងដ៏។

៨. ផែនទីអាកាសធាតុរាងដូចលឹង្គក្នុង ឆ្នាំ២០១០ បង្ហាញពីដំណើររបស់ខ្យល់ព្យុះ។

ប្រភព៖ Mpora

អត្ថបទថ្មី
;