NOCC​ សរសើរ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ មាន​សកម្មភាព​ច្រើន​បន្ទាប់​ពី​មាន​ថ្នាក់​ដឹកនាំថ្មី​

  • 2020-10-20 09:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ មាន​ការ​កោត​សរសើរ​ ពី​ភាព​ខំប្រឹង​ប្រែង​ ជា​ពិសេស​ពង្រីក​សកម្មភាព​ផ្សេងៗ​របស់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លីលើតុ​ បន្ទាប់​ពី​មាន​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ពេល​នេះ។​

រូបភាព Cambodia SEA GAMES 2023

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ស្ថាប័ន​កីឡា​កំពូល​បាន​ចាត់តាំង​នូវ​ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ នា​ពេល​ថ្មីៗ​នេះ​មក​មើល​ឃើញ​ថា​មាន​សកម្មភាព​ច្រើន​ ជា​ពិសេស​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធនធាន​មនុស្ស​តែ​ម្ដង។​

សកម្មភាព​នានា​របស់​សហព័ន្ធ​នេះ​ គឺ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ និង​ភាព​វិជ្ជមាន​ជា​ខ្លាំង​ក្នុង​ការ​ពង្រីក​សក្ដានុពល​ក៏​ដូច​ជា​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​ប្រជែង​យក​មេដាយ​នៅ​ពេល​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

រូបភាព Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ធ្វើ​សកម្មភាព​ថ្មី​ទៀត​ហើយ​ដោយ​បង្កើត​ពាន​រង្វាន់​លើក​ទី១​ ជា​មួយ​និង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នេះ​តែ​ម្ដង។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​៦​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៤​ តុលា​ ២០២០​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

;