ទម្លាយហេតុផលចម្បង BLACKPINK មិនសូវចេញមុខក្នុងកម្មវិធីកម្សាន្តផ្សេងៗក្រោយ Comeback

  • 2020-10-21 02:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគ​ច្រើន​ពេល​ចេញ​បទ​ចម្រៀង​ណាមួយ​ភ្លាម​ តារា/ក្រុម K-Pop តែង​មាន​មុខ​ញឹកញយ​ក្នុង​កម្មវិធិ​កម្សាន្ត​នានា ដើម្បី​ Promote ចម្រៀង​ថ្មី​របស់ពួកគេ ប៉ុន្តែ​សម្រាប់​ BLACKPINK អាច​ខុសពីគេ។

អំឡុង​ពេល​ចូលរួម​ក្នុង​កម្មវិធី​ Knowing Brothers សមាជិក​ BLACKPINK ក៏​បាន​បកស្រាយ​ចម្ងល់​នេះតែម្ដង។ តាមពិត​ទៅ​ Jennie គឺ​ជា​អ្នក​ដែល​រ៉ាប់រង​ក្នុង​ការ​និយាយ​ពី​រាល់​កង្វល់​ ឬ​តម្រូវការ​ផ្សេងៗដែល​ក្រុម​ទាំង​មូលចង់បាន​ទៅ​កាន់​ក្រុមហ៊ុន (YG)។

Jennie បាន​បង្ហើប​ថា​ YG ដាក់​កម្រិត​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ផ្សេងៗ​ ពេល​សមាជិក​ក្រុម​ Comeback ម្ដងៗ ហើយមូលហេតុ​ក៏ព្រោះ​ក្រុមហ៊ុន​ចង់​ឲ្យ​សមាជិក​ទាំង​អស់មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សម្រាក​ឲ្យ​បាន​ស្រួលខ្លួន។

ប៉ុន្តែ​សម្រាប់​ការ Comeback លើក​នេះ​ សមាជិក​ទាំង​ ៤​សម្រេច​ថា​ពួកគេ​ចង់ចូលរួម​កម្មវិធី​ឲ្យ​បាន​ច្រើន ជាជាង​ទុកពេលសម្រាក៕

ទស្សនាវីដេអូ​ពេញ​ខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;