អាហារទាំង ៥​ ប្រភេទនេះជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងល្អ

  • 2020-10-21 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាន់តែបន្ថែមអាហារទាំង ៥ ប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ ក៏អាចបានរាងស្វែលស្អាតបានដែរ៖

១. បន្លែបៃតង

ជាធម្មតាបន្លែបៃតងសម្បូរទៅដោយជាតិកាកសរសៃ ដែលជួយសម្រួលដល់ការបន្ទោរបង់ អោយអ្នកមានអារម្មណ៏ឆ្អែតបានយូរ ព្រមទាំងជួយកាត់បន្ថយការរក្សាទុកជាតិខ្លាញ់នៅក្នុងខ្លួនបានផងដែរ។

២. សណ្ដែក

សណ្ដែកជាច្រើនប្រភេទនេះមានផ្ទុកសារជាតិប្រូតេអ៊ីន ជាតិកាកសរសៃ ដែលធ្វើអោយដំណើរការនៃការរំលាយអាហារប្រព្រឹត្តយូរជាអាហារប្រភេទផ្សេង ជួយអ្នកអាចដុតបំផ្លាញកាឡូរីបានយ៉ាងច្រើនគ្រប់ពេលអ្នកទទួលទានវា។​ លើសពីនេះ អាហារដែលផ្សំឡើងពីសណ្ដែកជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងដល់ដំណើរការនៃការបង្កើតសាច់ដុំអំឡុងពេលកីឡាជួយឱ្យរាងកាយមានភាពរឹងមាំនិងរឹងមាំជាងមុន។

៣. តែបៃតង

នៅក្នុងតែបៃតងមានផ្ទុកសារជាតិ EGCG ដែលជាកាតាលីករសម្រាប់អង់ស៊ែម​ដែលការពារការរក្សាជាតិខ្លាញ់នៅក្នុងខ្លួន ហើយបម្លែងទៅជាថាមពលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

៤. យ៉ាអួ

ដូចអ្នកដឹងស្រាប់ហើយ យ៉ាអួជួយជម្រុញដល់ការលូតលាស់របស់បាក់តេរីដែលមានអត្ថប្រយោជន៍នៅក្នុងពោះវៀនជួយកម្ចាត់ភ្នាក់ងារបង្កឱ្យមានជាតិហ្គាសនិងកាត់បន្ថយអាការៈរំលាយអាហារ។

៥. ផ្លែក្រូច

ការស្រាវជ្រាវបង្ហាញថាផ្លែក្រូចនិងក្រូចឆ្មាល្អសម្រាប់ការសម្រកទម្ងន់ ដោយអ្នកដែលបរិភោគផ្លែក្រូចដូចជាផ្លែក្រូចក្រូចឃ្វិចនិងក្រូចត្លុងរយៈពេល ៦ សប្តាហ៍ ឃើញថាទទួលបានចង្កេះតូចជាងមុន។ ក្រូចឆ្មារផ្ទុកនូវបរិមាណវីតាមីន C និងជាតិសរសៃច្រើនដែលល្អសម្រាប់ការរំលាយអាហារកាត់បន្ថយចំណង់អាហារនិងជាពិសេសមានប្រសិទ្ធភាពក្នុងការដុតខ្លាញ់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី
;