សម្តេច ហ៊ុន សែន ចេញវិធានការសំខាន់ ៣ក្នុងពេលមានវិបត្តិនេះ
- 2020-10-21 06:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ចេញវិធានការសំខាន់ ៣ក្នុងពេលមានវិបត្តិនេះ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។ ការលើឡើងដូចនេះ ធ្វើឡើងក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ តុលា។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
សម្តេច ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
សម្តេចក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីចែកអំណោយនៅថ្ងៃស្អែករួច សម្ដេចនឹងអញ្ជើញទៅកាន់ទីក្រុងភ្នំពេញដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ហើយនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្ដេចនឹងអញ្ជើញត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យសារជាថ្មីទៀត ដើម្បីពិនិត្យមើល សួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាបន្តទៀត៕
ប្រភព៖ ហ្វេសបុកសម្ដេច ហ៊ុន សែន