រឿង​គាប់​ជួន​​មួយ​របស់​គ្រូ Juventus ​ពេល​ដឹក​នាំ​ក្រុម​ប្រកួត​ ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL ​យប់​មិញ

  • 2020-10-21 08:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Andrea Pirlo ​បាន​ចារ​កំណត់ត្រា​ផ្ទាល់​ខ្លួន​មួយ​ ​ដោយ​ដឹក​នាំ​ក្រុម​យក​បាន​ជ័យ​ជម្នះ​លើក​ដំបូង​ ​នៅ​ពាន​រង្វាន់​ ​UCL ​ក្នុង​នាម​ជា​ គ្រូ​បង្វឹក​ឈុត​ធំ​ក្រុម​ Juventus ។ ​Juventus ឈ្នះ​ ២ -០ លើ​ក្រុមមក​ពី​អ៊ុយក្រែន FC Dynamo ។​

លោក Mircea Lucescu និង Andrea Pirlo
​រឿង​ដែល​គាប់​ជួន​បំផុត​​មួយ​របស់​គ្រូ Juventus ​រូប​នេះ​គឺ ​ចាប់​ផ្តើម​អាជីព​ដំបូង​បំផុត​ជា​ កីឡាករ​ឈុត​ធំ​ក្នុង​ក្រុម​អ៊ីតាលី Brescia អំឡុង​ឆ្នាំ ១៩៩៥​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Mircea Lucescu ធ្លាប់​ឲ្យ​ Pirlo ​បង្ហាញ​ខ្លួន​ចូល​លេង​ ​​កាល​ពី​ជាង ២៥ ឆ្នាំ​មុន។

​២៥ ឆ្នាំ​ក្រោយ​មក​ លោក Andrea Pirlo ជួប​តតាំង​ផ្ទាល់ដំបូង​បំផុត​​ ​ជាមួយ​នឹង​អតីត​គ្រូ​បង្វឹករបស់​ខ្លួន ពេល​ដឹក​នាំ​ក្រុម​ប្រកួត​ ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL ​យប់​មិញ​។

ក្រោយ​ពេល​អ្នក​ទាំង​ពីរ​​ជួប​គ្នា​ជា​ថ្មី​ ​ក្នុង​នាម​ជា​ គ្រូ​បង្វឹក​ដូចគ្នា ដោយ​រាក់​ទាក់​គ្នា​យ៉ាង​កក់ក្តៅ​ក្រៅ​ទីលាន។ សម្រាប់​លទ្ធផលពូល G ក្រុម​ Barcelona ​កំពុង​ឈរ​លេខ​១ក្នុង​ពូល​លើ Juventus ៕

លោក Mircea Lucescu និង Andrea Pirlo
Pirlo ​ចាប់​ផ្តើម​អាជីព​ជា​ កីឡាករ​ឈុត​ធំ​ក្នុង​ក្រុម​អ៊ីតាលី Brescia

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;