៣​ ឆ្នាំ​មក​ហើយ មាន​កូន​មហាសេដ្ឋី​ម្នាក់​យក​ឡាន​មក​សុំ Dilraba រៀបការ តែចម្លើយ​ខាង​ស្រី​ទើប​សាហាវ

  • 2020-10-22 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន អ្នក​ណា​ក៏​ដឹង​ដែរ​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Dilraba គឺ​ជា​រាជិនី​សម្រស់​ម្នាក់​ដោយ​សារ​មក​ពី​ឈាម​ជ័រ​កូន​កាត់​របស់​ខ្លួន ដែល​ពិបាក​មាន​អ្នក​ណា​ជំនួស​សម្រស់​មួយ​នេះ​បាន។

អាស្រ័យ​ហេតុ​នេះ​ហើយ ក្រៅ​ពីអ្នក​គាំទ្រ​រាប់​លាន​នាក់ ក៏​មាន​មនុស្ស​ប្រុស​មិន​តិច​ដែរ​ ដែល​មាន​បំណង​ចង់​បាន​បេះដូង​របស់​ស្រី​ស្អាត​វ័យ ២៨​ឆ្នាំ​នេះ​មក​ថ្នម​ថែ។ នៅ​ក្នុង​ចំណោម​នោះ មាន​កូន​មហាសេដ្ឋី​ម្នាក់​ឈ្មោះ Yu Wen Ban បាន​ចិញ្ចឹម​ចិត្ត​ស្រលាញ់ តួ​រៀង​និស្ស័យ​ស្នេហ៍​ទេវតា ៣ជាតិ​ជា​យួរ​មក​ហើយ។

ជាក់​ស្ដែង ជារៀង​រាល់ខែ​ លោក​តែងទិញ​ឡាន​ថ្មី ផ្ទះ​ថ្មី ដើម្បី​សុំ Dilraba រៀបការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​វីដេអូ​ដែល​គេ​ថត​សកម្មភាព​លោក សុំ​នាង​រៀបការ​សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស។ តាម​នោះ​ដែរ ឪពុក​របស់​បុរស​វ័យ ២៥​ឆ្នាំ​រូប​នេះ​គឺ​ជា​​មហាសេដ្ឋី​អចលនទ្រព្យ​ដោយ​មាន​ដី និង​ផ្ទះ​រាប់​មិន​អស់​នៅ​សព្វ​ទឹក​ដី​ប្រទេស​ចិន។

ហើយ​ឡាន​ដែល​លោក​តែង​ទិញ​ជូន​ តារា​កើត​ឆ្នាំ ១៩៩២ ​នោះ​រួម​មាន Roll Royce និង Bently ជាដើម។ យ៉ាងណាក្ដី​ សកម្មភាព​របស់ Dilraba ទើប​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង។ តាម​នោះ​ដែរ ទោះ​បី​ជា​មិន​ដែល​ទទួល​ស្គាល់​ក្ដី តែ​ពិភពសិល្បៈ​ទាំង​មូល សុទ្ធ​តែ​ដឹង​ថា នាង​កំពុង​មាន​មនោសញ្ចេតនា​ជាមួយតារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Huang Jing Yu។

អាស្រ័យហេតុនេះ ទោះ​បី​ជា​ត្រូវ​បានសេដ្ឋី​លាន​ដុល្លារ​តាម​ស្រលាញ់​៣​ឆ្នាំ​ហើយ​ក៏​ដោយ តែ​ស្រី​ស្អាត​រូប​នេះ​មិន​ដែល​តប​ស្នង​វិញ​ឡើយ គឺ​រក្សា​ភាព​ស្ងាត់​សូន្យ​ឈឹង​តែ​ម្ដង ដោយ​មិន​អើពើ​ពី​លុយ​ឡាន​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;