កម្ពុជា នឹង​ទទួលបាន​អង្ករ​សង្គ្រោះ​បន្ទាន់​ ៣០០​តោន ពីជប៉ុន ក្នុង​ឆ្នាំ​២០២០នេះ

  • 2020-10-22 01:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈ​កិច្ចព្រមព្រៀង​អាស៊ាន​បូកបី​ (ចិន កូរ៉េ និងជប៉ុន) ស្តីពី​ការ​ត្រៀម​បម្រុង​អង្ករ​សង្រ្គោះបន្ទាន់​ដោយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅឆ្នាំ​២០២០នេះ កម្ពុជា​នឹង​ទទួលបាន​អង្ករ​ចំនួន ៣០០​តោន ពីរដ្ឋាភិបាល​ជប៉ុន។ នេះបើតាម​លទ្ធផលនៃកិច្ច​ប្រជុំ​លើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ​អាស៊ាន និងប្រទេសបូកបី តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លទ្ធផលផ្សេងទៀតរួមមាន៖

-ការបន្ត​ពង្រឹង​សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយចីរភាព ការកាត់បន្ថយនិងការបន្ស៊ាំ​នឹងបម្រែបម្រួល​អាកាសធាតុ ការត្រួតពិនិត្យជំងឺ និងសុខភាពសត្វនិងរុក្ខជាតិ ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធព័ត៌មាន និងបណ្តាញផ្ដល់និងផ្លាស់ប្ដូរ ចំណេះដឹង ការធ្វើឲ្យប្រសើរឡើងនូវផលិតភាព គុណភាព និងប្រព័ន្ធទីផ្សារផលិតផលកសិកម្ម និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

-ខិតខំជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងប្រព័ន្ធដើម្បីជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មរបស់កសិករខ្នាតតូច៕

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;