មើលវីដេអូបើកប្រអប់ iPhone 12 នៅបារាំងខុសពីប្រទេសណាៗទាំងអស់

  • 2020-10-22 03:34:35
  • ចំនួនមតិ 3 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ថា​នៅ​ប្រទេស​បារាំង​ Apple នឹង​បន្ត​លក់ iPhone ជំនាន់​ថ្មី​ដោយ​មាន​បន្ថែម​កាស​​ស្ដាប់​មក​ជា​មួយ ​តាម​រយៈ​វីដេអូ​​បើក​ប្រអប់​ថ្មី​មួយ​បាន​បង្ហាញ​​ថា​កាស​​ស្ដាប់​មិន​បាន​ដាក់​បញ្ចូល​មក​ក្នុង​ប្រអប់ iPhone ដោយ​ផ្ទាល់​នោះ​ឡើយ។

ប្រអប់ iPhone 12 និង iPhone 12 Pro ​លក់​នៅ​បារាំង​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ប្រអប់​ iPhone ក្នុង​ប្រទេស​ដទៃ​នោះ​​ឡើយ។ Apple បាន​បន្ថែម​កាស​ស្ដាប់​ក្នុង​ប្រអប់​​ ដែល​មាន​ផ្ទុក​នូវ​​ប្រអប់ iPhone 12/12 Pro នៅ​ខាង​លើ។

គួរ​ដឹង​ថា​ការ​ដាក់​បញ្ចូល​​កាស​ស្ដាប់​​​​​ គឺ​ដោយ​សារ​ច្បាប់​នៅ​ប្រទេស​បារាំង​ ​តម្រូវ​ឲ្យ​ស្មាតហ្វូន​ទាំង​អស់​ត្រូវ​មាន​​បញ្ចូល​នូវ​កាស​ដែល​មាន​សុវត្ថិភាព​​​សម្រាប់​​​ក្មេង​អាយុ​ក្រោម ១៤​ឆ្នាំ ​ដើម្បី​ការពារ​ពួក​ពី​ហានិភ័យ​នៃ​រលក​វិទ្យុ​អេឡិចត្រូ​ម៉ាញេទិច។​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

;