បង្ហាញ​ផ្ទៃពោះ​បាន​តែ​២​ថ្ងៃ យប់មិញ ឌី សូនិត្ដា សម្រាល​កូន​បាត់!

  • 2020-10-23 01:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី ឌី សូនិត្ដា ដែល​ទើប​បង្ហាញ​ផ្ទៃពោះ​កាល​ពី​ថ្ងៃ​ម្សិលម្ងៃ ហើយ​អះអាង​ថា កូន​ក្នុង​ផ្ទៃ​គឺ​ជា​តំណក់​ឈាម​រួម​គ្នា​រវាង​នាង និង​លោក អេឡិច ហ្សូរ៉ា បាន​សម្រាល​រួច​ហើយ​កាល​ពី​ម៉ោង​ប្រមាណ​៧​យប់ថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០២០។

ឌី សូនិត្ដា បាន​បង្ហាញ​រូប​ថត​នាង និង​កូន​តែ​មួយ​សន្លឹក​គត់​នៅ​លើ​គ្រែ​ពេទ្យ តាម​បណ្ដាញ​សង្គមInstagram និង​Facebook ហើយ​ពោល​ពាក្យ​ថា"បាន​ជួប​គ្នា​ហើយ​កូន! ជម្រាប​សួរ​ពុក​ម៉ែ យាយ​តា ពូ​មីង​ជាទី​គោរព​ចា។ អូន​ឈ្មោះ "Smile​” ប្រែ​ថា "ញញឹម"។

កូន​របស់​នាង​ដែល​ទើប​សម្រាល​នេះ គឺ​ជា​កូន​ស្រី ប៉ុន្ដែ​នាង​មិន​បាន​បញ្ជាក់​ពី​ទម្ងន់​កូន សុខភាព ឬ​ថា​នាង​កំពុង​សម្រាក និង​សម្រាល​កូន​នៅ​ពេទ្យ​មួយ​ណា​នោះ​ទេ។ មើល​តាម​រូប​ភាព​មួយ​សន្លឹក​នោះ ឃើញ​ថា​រូប​នាង និង​កូន​មាន​សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​ស្ថានភាព នៃ​ការ​សម្រាល​កូន​របស់ ឌី សូនិត្ដា នេះ ហាក់​ខុស​ពី​តារា​ដទៃ​ដែល​ក្រោយ​ពី​សម្រាល​ភ្លាម​គេ​បាន​បង្ហាញ​ពី​សាច់ញាតិ ជា​ពិសេស​ស្វាមី​នៅ​ក្បែរ​ថ្នាក់​ថ្នម​ខ្លួន និង​បី​កូន​តូច​យ៉ាង​កក់ក្ដៅ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;