កក្រើកទៀតហើយ! Lee Min Ho នឹងប្រឡូកចូលហូលីវូដជាលើកដំបូង ក្នុងរឿងថ្មី

  • 2020-10-23 02:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


មាន​ការ​បញ្ជាក់​មក​ថា​ Lee Min Ho គ្រោង​នឹង​ឈានជើង​ចូល​ពិភពហូលីវូដ​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន​ តាម​រយៈ​រឿង​ភាគ​មួយ​មាន​ចំណងជើង​ថា​ «Pachinko» របស់ Apple។

ផ្អែក​តាម​ការ​ប្រកាស​របស់​ Apple ចេញ​លើ​វិបសាយ​ Variety បាន​ឲ្យ​ដឹង​ថា​ដំណឹង​ច្បាស់ការ​បាន​បញ្ជាក់ហើយ​ថា​ Lee Min Ho នឹង​ក្លាយ​ជា​តួ​ឯកធំ​ម្នាក់​ក្នុង​រឿងភាគ​របស់ Apple មាន​ចំណងជើង​ថា​ «Pachinko» ដែល​ផលិតជា​ភាសាអង់គ្លេស កូរ៉េ និងជប៉ុន។

ដកស្រង់ចេញពីរឿងប្រលោមលោក មានឈ្មោះ «Pachinko» ​ដូចគ្នា របស់អ្នកនិពន្ធ​ Lee Min Jin

តាម​ព័ត៌មាន​ក៏​បាន​បង្ហាញ​ថា​តួ​ផ្សេង​ទៀត​រួម​មាន​ Jin Ha, Anna Sawai, Minha Kim, Soji Arai, និង​ Kaho Minami។ ចំណែក​ថ្ងៃចាក់ផ្សាយ​នោះ​ មិន​ទាន់​មានការ​បញ្ជាក់នៅឡើយ​ទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

;