ចង់ស្រកទម្ងន់តែរវល់ខ្លាំងណាស់ វិធីទាំង ៥ នេះអាចជួយបាន
- 2020-10-23 06:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្រកទម្ងន់តែរវល់ខ្លាំងណាស់ វិធីទាំង ៥ នេះអាចជួយបាន
ចន្លោះមិនឃើញ
អ្នកធ្វើការ សិស្សសាលា អ្នករកស៊ីគឺតែងតែមានភាពមមាញឹករៀងៗខ្លួន។ ខណៈកំពុងតែរវល់យកតែមែនទែនអ្នកត្រូវឆ្លើយតបចៅហ្វាយរបស់អ្នក ម៉ាក់ឬមិត្តភក្តិដែលកំពុងតែរង់ចាំទាំងអ៊ីម៉ែល, messages និងការខលដែលមិនអាចគេចវេះបាន។ កុំឆ្ងល់ថាមិនមានអារម្មណ៍នឹងចំណាយពេលវេលាដើម្បីថែរក្សាខ្លួនឯង សម្រកទម្ងន់យករាងស្អាត ពីព្រោះវាទាំងនោះហើយដែលជាសម្ពាធ។ ប៉ុន្តែកុំបារម្ភអី អ្នកមិនចាំបាច់មានពេលវេលាបន្ថែមឡើយ គ្រាន់តែអនុវត្តន៍តាមវិធីងាយៗទាំង ៥ នេះ៖
១. កាហ្វេខ្មៅ
កាហ្វេខ្មៅមួយពែងគឺគ្មានជាតិកាឡូរីទេ។ បើសិនមិនចេះញុំាកាហ្វេខ្មៅ សាកលាយជាមួយទឹកដោះគោស្រស់វិញ។ ហើយបើមិនចំនូលកាហ្វេអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិចឬទឹកដោះគោស្រស់ក៏បាន។
២. អាហារសម្រន់
ប្រាកដថាគ្មានពេលវេលា តែកំពុងតាមផ្លូវមកធ្វើការឬទៅផ្ទះវិញ ចំណាយពេលតែ ៥ ទៅ ១០ នាទីចូលទិញផ្លែឈើស្រស់ៗទុកញុំាជាអាហារសម្រន់ពេលថ្ងៃ ល្ងាចឬពេលណាដែលឃ្លាន ល្អបំផុតសម្រាប់សុខភាពនិងសម្រស់។
៣. ទឹកដោះគោ
ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូមនិងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដែលជួយក្នុងការធ្វើឲ្យអ្នកសកម្មពេញមួយថ្ងៃ។ វាផ្តល់ថាមពលនិងជួយបង្កើនការរំលាយអាហាររបស់អ្នកដែលជួយអ្នកក្នុងការសម្រកទម្ងន់បានលឿននិងមានសុខភាពល្អ។
៤. អាហារពេលល្ងាច
ចង់ស្រកឆាប់មែនទេ! អ៊ីចឹងគួរតែប្តូររបបអាហារពេលល្ងាចហើយ។ ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើននិងកុំញុំាបាយអី បើអ្នកចំអិនគួរប្រើប្រភេទបន្លែកកពីព្រោះសម្បូរសារធាតុចិញ្ចឹមជាងបន្លែស្រស់ ញុំាសាលាដ ហើយជាពិសេសនោះគឺផ្លែឈើ ទឹកដោះគោ ឬអាចផឹកទឹកក្តៅឧណ្ឌៗមួយកែវមុនពេលចូលគេង។
៥. ចំណាយពេលទៅហាត់ប្រាណខ្លះ
វាពិបាកក្នុងការឆ្លៀតពេលធ្វើនេះធ្វើនោះ ជាពិសេសនោះនៅពេលមានណាត់អ្វីមួយ។ វិធីល្អនោះគឺទៅជួបនៅកន្លែងហាត់ប្រាណ អ្នកអាចមានពេលនិយាយលេងផងនិងហាត់ប្រាណផងហើយនូវតែអាចបន្តការណាត់ជួបបន្ទាប់ពីការហាត់ប្រាណ៕
រូបភាព៖ Pixabay