លោក ស៊ី ជិនពីង៖ ចិនត្រូវធ្វើទំនើបកម្ម​ដើម្បី​ឱ្យក្លាយ​ជាកងទ័ព​លំដាប់​ពិភពលោក

  • 2020-10-23 04:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន ​បាន​ថ្លែងថា ចិន​ត្រូវតែ​កសាង​កងទ័ព​ និងធ្វើទំនើបកម្ម ដើម្បីឱ្យក្លាយ​ជាកងទ័ពលំដាប់ពិភពលោក ដែល​អាច​បញ្ឈប់​ការគំរាមកំហែង​ពីកម្លាំងខាងក្រៅ មកលើ​អធិបតេយ្យ និងផលប្រយោជន៍របស់ចិន។ លោក​ថ្លែងដូច្នេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២០ ក្នុង​ពិធី​រំលឹកខួប​ទី៧០ នៃការ​បញ្ជូន​កងទ័ពស្ម័គ្រចិត្តចិន ទៅ​ជួយ​កូរ៉េ​ខាងជើង ក្នុង​សង្គ្រាម​កូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ប្រវត្តិសាស្រ្តនៃសង្គ្រាម​ទប់ទល់​នឹងការឈ្លានពាន​របស់​អាមេរិក និង​ការផ្តល់​ជំនួយទៅកូរ៉េខាងជើង (ក្នុងសង្គ្រាមកូរ៉េ) គឺបាន​ប្រាប់​យើងថា ចិន​ត្រូវតែមាន​បក្សកុម្មុយនិស្តជាអ្នកដឹកនាំ ហើយការពង្រឹង​តួនាទី​បក្ស​ឱ្យក្លាយ​ជាឆ្អឹងខ្នង​ដែល​អាចជឿជាក់បំផុត​សម្រាប់​ប្រជាជនចិន»។

លោក ស៊ី ជិនពីង បញ្ជាក់​ថា ក្នុងនាម​ជាមហា​អំណាចដែលមានទំនួលខុសត្រូវមួយ ចិនប្រកាន់ខ្ជាប់​នូវតម្លៃសន្តិភាព និង​ការអភិវឌ្ឍ, សមភាព, យុត្តិធម៌, ប្រជាធិបតេយ្យ និង​កំណែទម្រង់ ព្រមទាំង​លើកកម្ពស់​អភិបាល​កិច្ច​សកល តាមរយៈ​គោលការណ៍​ប្រឹក្សា ចូលរួមចំណែក និង​ចែករំលែក​ផល​ប្រយោជន៍​គ្នា៕

ប្រភព៖ CGTN

អត្ថបទថ្មី
;