កូនប្រុស ម៉ៅ សេទុង មិនហ៊ាន​ប្រាប់ការ​ពិត​ដល់​ប្រពន្ធ មុន​ចេញទៅ​ច្បាំង​ស្លាប់​នៅកូរ៉េ

  • 2020-10-23 06:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ៅ អានអ៊ីង (Mao Anying) ដែល​ជាកូនប្រុស​របស់​ ម៉ៅ សេទុង ស្ថាបនិក​សាធារណរដ្ឋប្រជាមានិតចិន បាន​ច្បាំង​ស្លាប់​ក្នុង​សង្គ្រាមកូរ៉េ​ឆ្នាំ​១៩៥០។ ប៉ុន្តែ​មុនចេញ​ទៅច្បាំង ម៉ៅ អានអ៊ីង បានលាប្រពន្ធ​ទាំងមិនហ៊ានប្រាប់ថា ខ្លួនទៅ​សមរភូមិឡើយ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លីវ ស៊ឺឈី (Liu Siqi) ដែល​ជាប្រពន្ធ​របស់​ ម៉ៅ អានអ៊ីង បាន​បង្ហាញ​ខ្លួន​ដ៏កម្រ​បំផុត ក្នុង​វីដេអូឯកសារ​ស្តីពី​កងទ័ពស្ម័គ្រចិត្ត​ចិន ចេញទៅជួយ​កូរ៉េខាងជើង ដើម្បីទប់ទល់​នឹងការឈ្លានពាន​របស់​អាមេរិក ក្នុងសង្គ្រាម​កូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។ វីដេអូ​នេះ​មាន​ចំណងជើង​ថា «Weile Heping» (ដើម្បី​សន្តិភាព) ផលិត​ដោយ​ទូរទស្សន៍មជ្ឈឹមចិន ហើយ​បាន​ចាក់បញ្ចាំងតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០មក។

ក្នុង​វិដេអូនេះ លីវ ស៊ឺឈី បាន​រំលឹក​ពីអនុស្សាវរីយ៍​ចុងក្រោយបំផុត​ដែលអ្នកស្រីបាន​ជួប និងលាគ្នា​ជាមួយប្តី បន្ទាប់ពីអ្នកទាំងពីរ ទើបតែរៀបការបានមួយឆ្នាំ។

អ្នកស្រី​រំលឹក​ថា ម៉ៅ អានអ៊ីង ដែល​ពេលនោះមាន​អាយុ២៨ឆ្នាំ បាន​មកនិយាយលាអ្នកស្រី ដោយមិនព្រមប្រាប់ពីការពិត​ចេញទៅច្បាំងនៅកូរ៉េឡើយ ដោយ​ត្រឹម​និយាយថា រូបគាត់​ទៅបំពេញ​បេសកកម្មមួយ​ ដែល​ពិបាកនឹង​ត្រឡប់វិលមកផ្ទះ​វិញ។

អ្នកស្រី លីវ ហាក់មានអារម្មណ៍ដឹងខ្លះៗទៅហើយ នៅពេល​ដែល​បាន​កត់សម្គាល់​ថាប្តីរបស់អ្នកស្រី បានឱនក្បាល​គោរពអ្នកស្រី ២ដងមុនចាកចេញ។

សូម​ជម្រាប​ថា ម៉ៅ អានអ៊ីង ដែលកើតក្នុងឆ្នាំ​១៩២២ បាន​ចូលរួម​ក្នុងជួរកងទ័ពស្ម័គ្រចិត្ត​ចិន ទៅជួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង ក្នុងឆ្នាំ​១៩៥០ ខណៈ​អាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងទ័ពសម្ព័ន្ធមិត្ត បានវាយចូលជ្រៅ​ក្នុងទឹកដីកូរ៉េខាងជើង រហូតដល់ជិតព្រំដែនចិន។ កូនប្រុសច្បងម៉ៅសេទុងរូបនេះ ត្រូវបានស្លាប់​ដោយការវាយប្រហារពីលើអាកាស​ក្នុងសង្គ្រាមកូរ៉េនេះ៕

ប្រភព៖ globaltimes

អត្ថបទថ្មី
;