​ថ្នាំ​ដែលព្យាបាល​ជំងឺកូវីដលោក ត្រាំ ត្រូវបានអាមេរិក ប្រកាសឱ្យប្រើជាផ្លូវការហើយ

  • 2020-10-23 08:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​អាហារ និង​ឱសថអាមេរិក (FDA) បាន​ប្រកាសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២០​ថា ខ្លួន​បាន​សម្រេច​អនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Veklury (ឬ Remdesivir) ជាថ្នាំទីមួយ​ក្នុងការ​ព្យាបាល​ជំងឺកូវីដ១៩ហើយ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ទោះ​ជាយ៉ាងណា FDA បញ្ជាក់​ថា ថ្នាំនេះ​មិនទាន់​អនុញ្ញាតឱ្យប្រើប្រាស់​គ្រប់មនុស្សទូទៅឡើយ ពោលគឺ​សម្រាប់​អ្នក​ជំងឺ​ដែល​មានអាយុចាប់ពី១២ឆ្នាំឡើង ហើយ​មានទម្ងន់​យ៉ាងតិច ៤០គីឡូក្រាម។

លោក Stephen Hahn ប្រធាន FDA បាន​លើកឡើង​ថា៖ «ការយល់ព្រម​នេះ គឺដោយមានការ​គាំទ្រពីទិន្នន័យ​នៃការសាកល្បង​ជាច្រើនលើក ក្នុងនោះ​ក៏​បានសាកល្បង​ប្រើប្រាស់​ទៅលើជំងឺកូវីដ១៩ ដែលមានកម្រិតធ្ងន់ធ្ងរមធ្យម»។

ការ​សិក្សារកឃើញ​ថា អ្នក​ជំងឺកូវីដ១៩ ដែលបាន​ប្រើប្រាស់​ថ្នាំ Veklury គឺ​អាចជាសះស្បើយ​ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ បើប្រៀបធៀប​ជាមួយថ្នាំធ្វើតេស្តផ្សេងទៀត​ដែល​មានរយៈពេលដល់ ១៥ថ្ងៃ។

សូមបញ្ជាក់​ដែរថា ថ្នាំ​នេះ ក៏ត្រូវបាន​យកទៅព្យាបាល​ជំងឺកូវីដ១៩របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយបានជាសះស្បើយផងដែរ កាលពីពេលថ្មីៗនេះ៕

ប្រភព៖ BBC

អត្ថបទថ្មី
;