កុលាលភាជន៍ ដែលបានពីប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល
- 2020-10-23 09:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុលាលភាជន៍ ដែលបានពីប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល
ចន្លោះមិនឃើញ
កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្មាំ ដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយចំនួន១៧០០ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ១ម៉ែត្រជាង។
ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សាទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឭពីនគរបាលបេតិកភណ្ឌជាសាក្សី។
ចំពោះកិច្ចអភិរក្សវត្ថុបុរាណទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់សិក្សាស្រាវជ្រាវពីប្រវត្តិបន្ថែមទៀត៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា