លម្អិតអំពីគម្រោងសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់​កោះនរា ឆ្ពោះ​ទៅកាន់ផ្លូវជាតិលេខ១

  • 2020-10-25 05:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​បង្ហាញអំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដូចខាងក្រោម៖

១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម

-បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម

-សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម

-ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម

-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម

-ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង

-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង

-ជម្រាលទទឹងស្ពាន ២%

-សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស

-សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម

-គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម

-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣

-ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម

-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត

-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត

-គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម

-សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម

-សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ

-មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន

-រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន

-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ

-គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក

-រយៈពេលសាងសង់ ៣៥ខែ

-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១

-បណ្តោយស្ពានសរុបប្រវែង ៦០ម

-ទទឹងស្ពាន ២១ម

-បណ្តោយស្ពានបេតុង ៤៥ម

-ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ

-រយៈពេលសាងសង់ ១២ខែ

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទថ្មី
;