ភូមិចំនួន៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នឹង​ត្រូវកាត់​ចូលក្នុងរាជធានីភ្នំពេញ

  • 2020-10-26 01:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាលកម្ពុជា គ្រោងកាត់​យកភូមិ​ចំនួន៥ ពី​ក្រុងតាខ្មៅ​ ខេត្តកណ្តាល មកដាក់ឱ្យ​ស្ថិតក្រោមការ​គ្រប់គ្រង​របស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាម​លិខិតស្នើសុំ​របស់​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើទៅកាន់​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចុះហត្ថលេខានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ភូមិទាំង៥នោះរួមមាន៖ ១. ភូមិស្ទឹងជ្រៅ និង២. ​ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ៣. ភូមិ​ព្រែកអញ្ចាញ នៃសង្កាត់​ព្រែកឫស្សី, ៤. ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និង ៥. ភូមិ​បត្តាជី នៃសង្កាត់​ព្រែកហូរ ដែល​ផ្ទៃដីសរុបទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏នឹង​កាត់​យកផ្ទៃដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមក​ស្ថិតក្រោមការគ្រប់គ្រងរបស់​សង្កាត់​ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញផងដែរ។

បើយោងតាមលិខិតដដែល ចំពោះ​មូលហេតុ​នៃការសម្រួល​ព្រំប្រទល់ខាងលើ​នេះ គឺដើម្បី​ដោះស្រាយផលប៉ះពាល់ និង​ជួយ​សម្រួល​ដល់ការអនុវត្តគម្រោង​ប្លង់មេសម្រាប់​អភិវឌ្ឍន៍​ទីក្រុង​រណបបឹងទំពុន និង​បឹងជើងឯក ក៏ដូចជា​ការជួយសម្រួល​ដល់ការគ្រប់គ្រងរដ្ឋបាល​ កិច្ចការអភិវឌ្ឍន៍ និង​ការផ្តល់សេវាសាធារណៈ ព្រមទាំង​ងាយស្រួល​ក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ (សម្រាប់ជូនវត្ត) ផងដែរ៕

អត្ថបទថ្មី
;