ឆ្នាំ២០២០ សត្វផ្សោតទន្លេមេគង្គមានចំនួន ៨៩ ក្បាលប៉ុណ្ណោះ!

  • 2020-10-26 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្រ្ត បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេ មេគង្គកម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ពី អង្គការ WWF កម្ពុជា កាល​ពី​ថ្ងៃទី ២៤ ខែតុលា ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ចំនួននេះ គឺជាចំនួនថេរបន្ទាប់ពីចំនួនសត្វផ្សោតបានធ្លាក់ចុះក្នុងប៉ុន្មាន ទស្សវត្សកន្លងទៅនេះ។ រដ្ឋបាលជលផល និងអង្គការWWF សូមអំពាវនាវយ៉ាងទទួចសូមឲ្យ អនុវត្តសកម្មភាពរួមគ្នា និងវិធានការខ្លាំងក្លាបន្ថែមទៀតជាបន្ទាន់ពីបណ្តាស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ សហគមន៍កម្ពុជា និងពីសំណាក់ដៃគូបច្ចុប្បន្ន និងដៃគូផ្សេងទៀតនៅថ្ងៃអនាគតទាំងអស់។

អង្គការ WWF កម្ពុជា ក៏​បាន​ថ្លែងអំណរគុណដល់នាយកដ្ឋានអភិរក្សរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជល និងអាជ្ញាធរខេត្តស្ទឹងត្រែងនិងក្រចេះ បណ្តាដៃគូអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដែលបាននិងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងបេសកកម្មអភិរក្ស៕

ប្រភព៖ WWF-Cambodia

អត្ថបទថ្មី
;