ដឹងថ្ងៃបើកការដ្ឋាន​ផ្លូវថ្មី៣៨ខ្សែ នៅក្រុង​សៀមរាប​ហើយ!

  • 2020-10-26 02:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​បើកការដ្ឋាន​សាងសង់ផ្លូវថ្មី៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ សម្តេច​បាន​ថ្លែង​ឱ្យដឹងដូច្នេះ ក្នុង​ពិធីបើក​ការដ្ឋាន សាងសង់​ស្ពានបេតុង​ខ្សែកាប្លិ៍ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះពេជ្រ ទៅកាន់ទីក្រុង​រណប កោះនរា និង​ពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២០នេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ផ្លូវមួយខ្សែក្នុងក្រុងសៀមរាប (រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
សូមជម្រាប​ថា  គម្រោង​សាងសង់ផ្លូវ ៣៨ខ្សែ​នៅ​ក្រុងសៀមរាប មាន​ប្រវែងសរុប ៩៨,៣៤គីឡូម៉ែត្រ ដោយ​គម្រោងនេះ​នឹង​បញ្ចប់ការសាងសង់​នៅចុងឆ្នាំ​២០២១។

ការសាងសង់ផ្លូវនេះ គ្រោងនឹងចំណាយ ១៥០លានដុល្លារ ក្នុងនោះ​ក៏​គ្រោង​នឹង​សិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺ​កូវីដ១៩៕

អត្ថបទថ្មី
;